ព័ត៌មានជាតិ
គណៈប្រតិភូចិន មកសិក្សាឈ្វេងយល់ពីអត្ថប្រយោជន៍ និងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា
គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Du Huajie ប្រធានមជ្ឈមណ្ឌលសេវាកម្មធនធានមនុស្សខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ២៥ កញ្ញា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសិក្សាឈ្វេងយល់អំពីអត្ថប្រយោជន៍ និងការអនុវត្តរបបសន្តិសុខសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការផ្ដល់សេវារបស់ ប.ស.ស ដោយផ្ទាល់ រួមមានសេវាចុះបញ្ជិកា និងតាវកាលិក ដល់សមាជិក ប.ស.ស។

នៅក្នុងជំនួបនោះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកឡើងអំពីសាបានរបស់ ប.ស.ស ជម្រាបជូនគណៈប្រតិភូ ក្នុងនោះរួមមាន ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ការអនុវត្តផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ផ្នែកនិកម្មភាពការងារ ដោយគ្របដណ្ដប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ សំដៅធានាប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព ការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ស្របតាមបរិបទ នៃប្រទេសនីមួយៗ នៅក្នុងតំបន់ និងពិភពលោក។
លោកបណ្ឌិតអគ្គនាយករង បានបន្ថែមទៀតថា បច្ចុប្បន្ន ប.ស.ស កំពុងសិក្សាពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គមដល់ប្រជាជនគោលដៅបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោក Du Huajie បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ប.ស.ស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងដំណើរទស្សនកិច្ច និងជាជំហានឆ្ពោះទៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក។
បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តពិនិត្យពីការផ្តល់សេវារបស់ ប.ស.ស (សេវាចុះបញ្ជិកា និងសេវាតាវកាលិក) និងមជ្ឈមណ្ឌលឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយផ្ទាល់ នៅស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?