ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះផ្តល់សេវាសុខភាព ដល់មូលដ្ឋានសហគមន៍
ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សហគមន៍ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស សហការជាមួយ អង្គការ UNICEF អង្គការRACHA បានចុះធ្វើការផ្តល់សេវាសុខភាព មូលដ្ឋានសហគមន៍ នៅក្នុងភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុង ខេត្តសៀមរាប។ សកម្មភាពនេះ ដឹកនាំដោយ លោកស្រី វេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ (RACHA) និង លោកស្រី ប្រធានមណ្ឌលសុខភាពចុងឃ្នៀស រួមនឹងសហការី។

ក្នុងសកម្មភាពចុះផ្តល់សេវាសុខភាពនៅតាមខ្នងផ្ទះនេះ សង្កេតឃើញថាប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានផ្ទះបណ្តែតលើទឹក បានចូលសហការជាមួយក្រុមគ្រូពេទ្យ ដើមី្បក្នុងការស្រាវជ្រាវរកជំងឺមិនឆ្លង រួមមាន (ជំងឺទឹកនោមផ្អែម និង ជំងឺលើសសម្ពាធឈាម) រួមទាំងបានផ្តល់នូវវ៉ាក់សាំងដល់កុមារមានអាយុក្រោម ២ឆ្នាំ ដោយបានផ្តល់ Vitamin (A) និងថ្នាំទម្លាក់ព្រូន ដល់កុមារ ព្រមទាំងបានធ្វើការត្រួតពិនិត្យនូវសម្ពាមឈាម ពិនិត្យនូវជាតិស្ករ និងធ្វើការពិនិត្យអ្នកមានផ្ទៃពោះផងដែរ។
លោកស្រី ឌុច ស្រីរត្ន ប្រធានមណ្ឌលសុខភាពចុងឃ្នៀស បានឱ្យដឹងថា មណ្ឌលបានបម្រើសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ ជាប្រចាំ ២៤ម៉ោង លើ ២៤ម៉ោង។ លោកស្រីបន្ថែមថា នៅក្នុងត្រីមាសទី៣ នេះ ប្រជាពលបានចូលមកពិនិត្យ ពិគ្រោះជម្ងឺមានប្រមាណជា ១ពាន់នាក់ ក្នុងនោះជំងឺទូទៅ និងពិគ្រោះជំងឺបានចំនួន ១ ៥៥០នាក់ និងពិនិត្យផ្ទៃពោះបាន ៩៧នាក់ ទទួលសេវាពន្យាកំណើត ៧៨នាក់ និងកុមារអាយុក្រោម ២ឆ្នាំ បានចូលមកទទួលថ្នាំបង្ការ និងតាមដានពីការលូតលាស់ចំនួន ៨៧នាក់ ព្រមទាំងចូលមកសម្រាលកូនចំនួន ៤នាក់។ ចំពោះ ការចាក់វ៉ាក់សាំងបាន១០០% និង ផ្តល់ថ្នាំបង្ការដល់កុមារបាន១០០% នៅក្នុងខែនីមួយៗ។

ជាមួយគ្នានោះ លោកស្រីប្រធានមណ្ឌល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅក្នុងមូលដ្ឋានសង្កាត់ចុងឃ្នៀស ក៏ដូចទូទាំងខេត្ត និងព្រះរាជាណាចក្រកម្ពុជា ឱ្យចូលរួមស្រាវជ្រាវរកជំងឺមិនឆ្លង ដែលផ្តល់នូវអត្ថប្រយោជន៍ នៅក្នុងថ្ងៃដែលក្រុមគ្រូពេទ្យចុះស្រាវជ្រាវ និងបានធ្វើតេស្តស្ករ និងពិនិត្យសម្ពាធឈាមដោយឥត គិតថ្លៃ ព្រមទាំងពិនិត្យអ្នកមានផ្ទៃពោះ និងត្រូវនាំកុមារតូចៗទៅទទួលថ្នាំបង្កា ផ្តល់នូវ Vitamin (A) និងថ្នាំទម្លាក់ព្រូន។ ម៉្យាងទៀត ដើមី្បសុខភាពក្រុមគ្រួសារ សូមបញ្ឈប់នូវការជក់បារី ពិសារសុរ៉ា ដែលជាហេតុបង្កឱ្យកើតនូវ ជំងឺទឹកនោមផ្អែម និង ជំងឺលើសសម្ពាធឈាម។
ចំណែក លោកស្រី វេជ្ជបណ្ឌិត ចាន់ ធានី បានធ្វើការណែនាំ និងជំរុញដល់ស្ត្រីដែលមានផ្ទៃពោះ ឱ្យទៅពិនិត្យផ្ទៃពោះជារៀងរាល់ខែ មុនពេលសម្រាលកូន និងជំរុញពលរដ្ឋដែលមានកូនតូចៗ ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាជារៀងរាល់ខែ។ ព្រមទាំងអំពាវឱ្យពលរដ្ឋចូលរួមសហការជាមួយក្រុមគ្រូពេទ្យនៅតាមមណ្ឌលធ្វើការស្រាវជ្រាវ រកជំងឺមិនឆ្លង រួមមាន ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដើមី្បធាននូវសុខមាភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសហគមន៍៕




អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ