ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ធ្វើការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សា
អភិបាលខណ្ឌកំបូល បានដាក់គ្រឿងចក្រកាយស្តារប្រឡាយមួយខ្សែ អមផ្លូវជាតិលេខ ៤ ដើម្បីសម្រួលចរន្តទឹកហូរ ជៀសវាងការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សា។

ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះធ្វើការស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ (ខាងជើងផ្លូវ) ចាប់ពីព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្ដាល រហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅភូមិសាស្ត្រសង្កាត់កំបូល និងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នាឱកាសនោះដែរ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ធ្លាក់ចូលប្រឡាយ បង្កជាកាកសំណល់ស្ទះនូវចរន្តទឹកហូរ ងាយនឹងជន់លិចនារដូវវស្សា។

សូមបញ្ជាក់ថា ប្រឡាយមួយខ្សែខាងលើនេះជាប្រឡាយមេ ដែលពោរពេញទៅដោយកាកសំណល់ ដុះស្មៅពាសពេញលើផ្ទៃទឹក ធ្វើឱ្យទឹកហូរយឺត ឬ មិនហូរ បង្កផលប៉ះពាល់ពេលភ្លៀងមកម្តងៗ តែងតែជន់លិចហូរចូលផ្ទះប្រជាពលរដ្ឋនៅតំបន់នោះ និងលិចផ្លូវមួយចំនួន ពិបាកដល់ការធ្វើដំណើរដល់ពលរដ្ឋ ក៏ដូចជាការប្រកបរបរផ្សេងៗ៕
អត្ថបទ ៖ សុខា






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត