Connect with us

ជីវិតកម្សាន្ដ

ព្រះកាយច័ន្ទ ៖ ដល់ពេលហើយដែលត្រូវរួមគ្នាផ្សព្វផ្សាយពីសិល្ប:វប្បធម៌ខ្មែរ

បានផុស

នៅ

ខណ:ដែលមហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង ​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» ខិតជិតចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ តារាសម្តែង និងជាគ្រូបង្ហាត់របាំ ព្រះកាយច័ន្ទ បានចេញមកបំផុសមហាជននិងអ្នកគាំទ្រត្រូវរួមគ្នាផ្សព្វផ្សាយពីសិល្ប:វប្បធម៌ខ្មែរឲ្យបានផុសផុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានោះ កញ្ញា ព្រះកាយច័ន្ទ ក៏បានបង្ហាញអារម្មណ៍ហាក់អន់ចិត្តផងដែរ ដោយសាតែពុំឃើញបុគ្គល​ល្បី​ៗ​ នៅលើ​បណ្តាញ​សង្គម​ណាមួយ​ចូលរួម​ផ្សព្វផ្សាយពីសិល្ប:បុរាណខ្មែរ ឲ្យបានច្រើននោះឡើយ។ កញ្ញាបានលើកឡើងដោយចង់ឃើញការរួមគ្នាចូលរួមការផ្សព្វផ្សាយឲ្យបានច្រើនលើសនេះ ដើម្បីបង្ហាញពីឆន្ទ:ស្រលាញ់សិល្ប:វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។

ព្រះកាយច័ន្ទ បន្តថា “នេះជាកាសម្តែងល្ខោនរបាំព្រះរាជទ្រព្យ ដែលទាំងអស់គ្នាតែងតែនិយាយថាស្រលាញ់និងចង់ការពារ ឥឡូវនេះដល់ពេលវេលាហើយ តែមិនសូវឃើញមានអ្នកជួយផ្សព្វផ្សាយបន្តទាល់តែសោះ ឬក៏ស្រលាញ់ត្រឹមតែបបូរមាត់ប៉ុណ្ណោះទេ”។

ទន្ទឹមនេះ ក៏បានស្នើឲ្យសាធារណជនចូលរួមគ្រាំទ្រ និងផ្សព្វផ្សាយបន្តឲ្យបានច្រើនផង សម្រាប់មហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង ​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» ដែលប្រារព្ធធ្វើនៅថ្ងៃ២៨-២៩ ខែកញ្ញាខាងមុខនេះ។

កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង”ព្រះបាទ ជ័យវរ្ម័នទី៧” គឺនឹងមានការសម្តែងនៅសាលមហោស្រពកោះពេជ្រ ចាប់ពីវេលាម៉ោង ១៥:០០ រសៀល និងវេលាម៉ោង១៨:០០ ល្ងាច។ លើសពីចូលរួមទស្សនា លោកអ្នកក៏បានរួមចំណែកអភិរក្សគាំទ្រនិងលើកស្ទួយគុណៈតម្លៃដ៏វិសេសនៃសិល្បៈវប្បធម៌ខ្មែរទៀតផង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម