ព័ត៌មានជាតិ
ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ
នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានបង្ហាញទិសដៅនាពេលអនាគត ១១ ចំណុច ដែលក្រសួងត្រៀមអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ។ ទិសដៅនាពេលអនាគត ទាំង ១១ ចំណុច នោះមានដូចជា៖

១. ការប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្ត រួមមាន៖ កណ្តាល កំពង់ចាម ព្រៃវែង និងតាកែវ តាមគំរូបាត់ដំបង និង រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការដ្ឋ និងដៃគូអភិវឌ្ឍ
២. ការពិនិត្យឡើងវិញតួនាទីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត៖ ដោយផ្តោតលើការ ធ្វើវិក្រឹតការគ្រូបង្រៀន
៣. ការបណ្តុះបណ្តាលមិនផ្តល់ក្របខណ្ឌ៖ សម្រាប់ជំនួសគ្រូជាប់កិច្ចសន្យា ឈានឆ្ពោះ ទៅអនុវត្តអាជ្ញាប័ណ្ណគ្រូបង្រៀន (គ្រូបង្រៀនកិច្ចសន្យាពិសេស) សម្រាប់សាលារៀន នៅជនបទ និងជួមការលំបាក ដោយប្រើប្រាស់គុណវុឌ្ឍដូចគ្នា
៤. ការបន្តផ្តល់ឋានៈសាស្ត្រាចារ្យ៖ សម្រាប់គ្រូឧទ្ទេស
៥. ការប្រឹក្សាគរុកោសល្យ៖ ការបណ្តុះបណ្តាលប្រឹក្សាគរុកោសល្យ សម្រាប់ការចុះគាំទ្រ ដល់គ្រូបង្រៀន
៦. ការលើកកម្ពស់គុណវុឌ្ឍ៖ ក្រសួងនឹងអនុវត្តកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន និងនាយកសាលាចំនួន ១៣០០០នាក់ ក្នុងរយៈពេលពីឆ្នាំ ២០២៤ ដល់ ២០២៧

៧. ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ៖ ការលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
៨. ការអប់រំឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលគ្រូ និងការបណ្តុះ បណ្តុះបណ្តាលវិជ្ជាជីវៈជាប្រចាំ ការបង្កើត APPS សម្រាប់អំណាន ថ្នាក់ដំបូង និង គណិតវិទ្យាថ្នាក់ដំបូង និងសាលាឌីជីថល ដើម្បីឱ្យគ្រូធ្វើស្វ័យសិក្សាដោយខ្លួនឯង តែមកប្រឡងដើម្បីទទួលស្គាល់
៩. មគ្គុទេសក៍ និងការផ្តល់ប្រឹក្សាអាជីព៖ ការរៀបចំមុខងារគ្រូផ្នែកមគ្គទេសក៍អាជីព និង ការផ្តល់ប្រឹក្សា ដើម្បីជួយសិស្ស ក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ការសិក្សារៀនសូត្រ និងការអភិវឌ្ឍអាជីព
១០. ការបន្តបណ្តុះបណ្តាលគ្រូអប់រំពិសេស៖ បណ្តុះបណ្តាលគ្រូជំនាញផ្នែក គ ថ្លង់ ពិការភ្នែក និង ខ្សោយសតិបញ្ញា
១១. ការអភិវឌ្ឍមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង៖ ការបណ្តុះបណ្តាលគ្រូ អប់រំពហុភាសា សម្រាប់ជនជាតិដើមភាគតិច (ព្នង កាវ៉ែត គ្រឹង ទំពួន ពៅ និង ចារ៉ាយ)។

គួរបញ្ជាក់ថា ការបង្កើតទិវាគ្រូបង្រៀនគឺជាការរំឭកគុណគ្រូ ដែលបានខិតខំ ប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាព និងគ្រប់ មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប ហេតុនេះហើយទើប សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន បានផ្តួចផ្តើមគំនិតបង្កើតទិវាគ្រូបង្រៀនដំបូងនៅ កម្ពុជា ដោយកំណត់យកថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាគ្រូបង្រៀននៃព្រះរាជាណា ចក្រកម្ពុជា។ ការប្រារព្ធទិវាគ្រូបង្រៀនមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណី របស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស និស្សិត ព្រមទាំងជាវិស្វករព្រលឹង ជារៀមច្បងក្នុងការងារអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការការពារ ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ។ ការរំឭកគុណគ្រូនិង ដឹងគុណគ្រូបានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយ តាមរយៈ ការជួបជុំសិស្សឬអតីតសិស្ស ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសសម្រាប់ការសួរសុខ ទុក្ខ និងការជួបជុំជាមួយគ្រូបង្រៀននៅតាមសាលារៀនផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ