Connect with us

ព័ត៌មានជាតិ

បណ្ឌិត អ៊ុន លាង ថា កម្ពុជាឆ្លងកាត់ឧបសគ្គច្រើនណាស់ទម្រាំទទួលបានសន្តិភាព ក៏ជាមេរៀនដល់ប្រទេសដែលកំពុងមានជម្លោះ

បានផុស

នៅ

លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កម្ពុជាមានរឿងរ៉ាវជាច្រើនដែលបានជួបប្រទះមុននឹងទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ជាពិសេសគឺការរៀបចំឱ្យប្រទេសមានសន្តិភាព ដែលជាមេរៀនមួយសម្រាប់ប្រទេសដែលបានឆ្លងកាត់សង្គ្រាម និងមានជម្លោះជាដើម។ នេះបើតាមសំណេរលើហ្វេសប៊ុករបស់លោក ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសំណេរលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបភាពក្នុងរាជធានីភ្នំពេញនាពេលរាត្រី លោកបណ្ឌិត អ៊ុន លាង បានលើកយកពាក្យស្លោករបស់ អារីស្តូត ទស្សនវិទូក្រិកបុរាណសម័យ ថា៖ “មានការលំបាកខ្លាំងក្នុងការចាត់ចែង រៀបចំសន្តិភាព ជាងការឈ្នះសង្រ្គាម។ លើសពីនេះទៀត ជ័យជម្នះដែលបានមកពីការធ្វើសង្រ្គាមនេះនឹងបាត់បង់ទៅវិញ ប្រសិនបើសន្តិភាពមិនត្រូវបានរៀបចំឲ្យបានល្អទេ”។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ក្នុងប្រទេសនីមួយដែលឆ្លងកាត់សង្គ្រាមមក មិនងាយស្រួលនោះទេ ជាពិសេសគឺការរៀបចំប្រទេសឱ្យមានសន្តិភាព គឺពិបាកជាងការឈ្នះសង្គ្រាមទៅទៀត។ បើនិយាយពីការឈ្នះសង្គ្រាមវិញ អាចបាត់បង់វិញភ្លាមៗគ្រប់ពេលវេលាប្រសិនជាមិនមានទំនាក់ទំនងល្អជាមួយប្រទេសផ្សេងៗទេនោះ។

ជាមួយគ្នានេះ កម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាម ក៏អាចស្វែងរកសន្តិភាពឱ្យប្រទេសបានពេញលេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការទាមទារឱ្យប្រទេសមានសុខសន្តិភាព និងជាគម្រូល្អសម្រាប់ប្រទេសដែលឆ្លងកាត់សង្គ្រាម ឬប្រទេសកំពុងស្ថិតក្នុងជម្លោះយកគម្រូតាមកម្ពុជាផងដែរ។ ត្រង់ចំណុចនេះ បណ្ឌិត អ៊ុន លាង សង្កត់ធ្ងន់ថា៖ “កម្ពុជាក្នុងរយ:ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទោះនៅមានរឿងរ៉ាវជាច្រើនដែលនឹងត្រូវធ្វើលើមាគ៌ាឆ្ពោះទៅកាន់វឌ្ឈភាព គឺជាឧទាហរណ៍នៃការចាត់ចែងសន្តិភាពនេះ និងជាមេរៀនសម្រាប់ប្រទេសដែលបានឆ្លងកាត់សង្រ្គាម និងកំពុងស្ថិតនៅក្នុងជម្លោះ”

ទាំងនេះបញ្ជាក់ឱ្យឃើញច្បាស់ថា កម្ពុជាគឺជាប្រទេសមួយដែលខ្លាំង មិនត្រឹមតែអាចបញ្ចប់សង្គ្រាមបានប៉ុណ្ណោះទេ ថែមទាំងអាចស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិបានទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍជាបន្តបន្ទាប់៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម