ព័ត៌មានជាតិ
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ពិគ្រោះយោបល់គ្នាលើផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ
ក្រុមមន្ត្រី នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការដៃគូ បានរួមគ្នាពិគ្រោះយោបល់គ្នាអំពីផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងបង្កើនចង្វាក់តម្លៃអនុផលព្រៃឈើតំបន់ទេសភាពជួរភ្នំក្រវាញ។

ដែនជម្រកសត្វព្រៃតាតៃ បង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ និងមានទីតាំងស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា មានផ្ទៃដីចំនួន ១៤ ម៉ឺនហិតា ដែលមានប្រភេទព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ជាជម្រកសម្រាប់ប្រភេទសត្វព្រៃដ៏មានសារៈសំខាន់ណាស់ក្នុងការអភិរក្ស។
ទោះយ៉ាងណា ដើម្បីកាន់តែងាយស្រួលគ្រប់គ្រងការពារធម្មជាតិបានល្អប្រសើរ និងពង្រឹងឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិបៃតង និងចង្វាក់តម្លៃអនុផលព្រៃឈើ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការដៃគូអភិវឌ្ឍន៍នានា រួមគ្នាពិនិត្យពិគ្រោះយោបល់ឡើងវិញ។

លោក ហុង តរ៉ាវុធ ប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប បានឱ្យដឹងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា គោលបំណង នៃកិច្ចពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីប្រមូលទិន្នន័យជីវចម្រុះ និងសេដ្ឋកិច្ចសង្គម ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងនៅដែនជម្រកសត្វព្រៃតាតៃ ដោយបែងចែក ទី១-តំបន់អភិរក្ស ទី២-តំបន់ស្នូល ទី៣-តំបន់ប្រើប្រាស់ដោយចីរភាព និងទី៤-តំបន់សហគមន៍។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ក៏បានបង្ហាញក្តីរំពឹងដែរថា ក្រោយកិច្ចពិគ្រោះយោបល់ចប់ នឹងមានការឯកភាពទៅលើចក្ខុវិស័យ បេសកកម្ម គោលបំណង នៃផែនការគ្រប់គ្រង។ ឯកភាពទៅលើកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ពិសេសទទួលបានរបាយការណ៍ព័ត៌មានថ្មីៗ ពីសមាសភាពអ្នកពាក់ព័ន្ធដទៃទៀត។

ផ្អែកតាមការវាយតម្លៃលើទីជម្រកព្រៃឈើដែលបានធ្វើនៅពេលកន្លងមក និងបច្ចុប្បន្ន បង្ហាញថា ដែនជម្រកសត្វព្រៃតាតៃ នៅតែជាតំបន់ដែលមានសារៈសំខាន់ មានសត្វជាង ៥០ ប្រភេទ ស្ថិតក្នុងបញ្ជីក្រហម នៃអង្គការ អាយ យូ ស៊ី អិន គឺ សត្វដំរីអាស៊ី ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច ទោចមកុដ សត្វរញី ពង្រូល កេងកងធំ និងប្រភេទអណ្ដើក កន្ធាយ ជាច្រើនទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី