Connect with us

ព័ត៌មានជាតិ

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

បានផុស

នៅ

នៅក្នុងជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លៀតប្រាប់លោក FUJITA Yukihisa ឥស្សរជនជប៉ុន អំពីករឿងរ៉ាវដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។ ជាការឆ្លើយតប ភាគីជប៉ុន បានអះអាងថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា និងបានសន្យាថានឹងបន្តជួយកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   ជាមួយលោកFUJITA Yukihisa ឥស្សរជនជប៉ុនដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន សរសរថា នៅក្នុងជំនួប លោក ស សុខា  បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុនថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។

តាមរយៈជំនួបធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា  លោក  FUJITA Yukihisa  អះអាងថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះជប៉ុនក៏នឹងបន្តជួយគាំទ្រប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងពិនិត្យលទ្ធភាពផ្ដល់នូវសម្ភារៈមួយចំនួន គាំទ្រដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។ 

ពីជំនួបដែលធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់​បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ និងបានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តរួមចំណែក ដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ នៅតាមបណ្ដាព្រំដែន ក៏ដូចជាគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ភាគីជប៉ុនបានជួយដល់ប្រទេសទាំង៣លើវិស័យគមនាគមន៍ អប់រំ សុខាភិបាល និងថាមពល គិតជាថវិការាប់សិបលានដុល្លារ។

គួរឱ្យដឹងថា កម្ពុជា និងជប៉ុន ​បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៣ ដែលគិតត្រឹមពេលបច្ចុប្បន្នមានអាយុកាល៧១ឆ្នាំទៅហើយ។ ភាគីកម្ពុជា ជប៉ុន ក៏បានសម្រេចប្រកាសដំឡើងកម្រិត​ទំនាក់ទំនង​ពី​ដៃគូ​យុទ្ធសាស្ត្រ ​ទៅជា ​«ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» នៅក្នុងឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងកម្ពុជា មានអាយុកាល៧០ឆ្នាំ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម