Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប បានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ  និងរដ្ឋបាលខេត្តសៀមរាប បានប្រកាសអបអរសាទរខេត្តសៀមរាបទទួលបានជ័យលាភី ជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការសម្រេចបាននូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) នៅខេត្តសៀមរាប គឺស្របតាមគោលដៅដែលក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ គឺពិតជាមោទនភាពធំធេងណាស់ សម្រាប់រដ្ឋបាលខេត្តសៀមរាប ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើងដោយសារការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមចិត្ត រួមគំនិតគ្នា គិតធ្វើ ពោលគឺ សៀមរាបផ្ទះខ្ញុំ សៀមរាបធ្វើបាន។

លោកអភិបាលរងបានបន្តថា ពិតណាស់  កត្តាសំខាន់ និងចាំបាច់ ដើម្បីធានាបាននូវជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការ ការលះបង់ ពេលវេលា     សម្ភារៈនិងថវិកា ដូចជាការគាំទ្រការថវិកាចុះផ្ទៀងផ្ទាត់ODF ការសាងសង់ប្រព័ន្ធចម្លោះទឹកកខ្វក់ ការសាងសង់បង្គន់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានត្រួតពិនិត្យ តាមដាន ពិសេសការចូលរួម របស់ប្រជាពលរដ្ឋដែល មិនអាចខ្វះបាន ពីព្រោះថា ការរស់នៅរបស់ពលរដ្ឋ សព្វថ្ងៃ មានភាពស៊ីវិល័យទៅតាមការរីកចម្រើននៃប្រទេសជាតិ ដែលត្រូវការភាពស្អាត និងអនាម័យល្អ។ ចំពោះស្ថានភាពអនាម័យខេត្តសៀមរាប យោងលើទិន្នន័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា៖ ខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យស្មើ១០០% ក្នុងនោះ(ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួន ៩៣.៤៥% ឯខ្នងផ្ទះប្រើបង្គន់រួម ៦,៥៥%)។

រីឯ លោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន១០ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគិរី និងខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រសួងបានកំពុងកែលម្អការរស់នៅតំបន់ជនបទ ធ្វើឱ្យប្រជាជនមានសុខភាពល្អ មានបរិស្ថានរស់នៅល្អ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ការធ្វើអានាម័យផ្ទាល់ខ្លួនជៀសផុតពីជំងឺឆ្លងផ្សេងៗ។

លោក ឆាយ ឬទ្ធិសែន បានបន្តថា បច្ចុប្បន្នក្រសួងបានកំពុងបន្តផែនការអភិវឌ្ឍជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ដែលរហូតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទ នៅទូទាំងប្រទេស គឺបានប្រមាណជាង ៨៧% ហើយនៅក្នុងឆ្នាំ២០៣០ និងសម្រេចឱ្យបាន១០០%។ នៅក្នុងផែនការឆ្នាំ២០២៤នេះ នៅមានខេត្តចំនួន៣ទៀត ដែលនឹងត្រូវប្រកាស ជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងមានខេត្ត ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តតាកែវ ដែលធ្វើឱ្យខេត្ត(ODF)នឹងកើនឡើងដល់ ១៣ខេត្ត។

លោកបញ្ជាក់ថា ក្នុងឱកាសនេះ ជាមានមោទកភាព ដែលខេត្តសៀមរាបត្រូវបានប្រកាសជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងន័យនេះមានន័យថា គ្រប់ខ្នងផ្ទះទាំងអស់នៅក្នុងខេត្តសៀមរាប មានបង្គន់អនាម័យផ្ទាល់ខ្លួន និងបង្គន់អនាម័យប្រើប្រាស់រួមគ្នាផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម