ព័ត៌មានអន្ដរជាតិ
បាងកក នឹងរៀបចំពិធីមង្គលការគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ១ ០០០គូ យ៉ាងអធិកអធម
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤, គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាចំនួន១ ០០០គូ នឹងចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំក្នុងទីក្រុងបាងកក ប្រទេសថៃ នាដើមឆ្នាំក្រោយនេះ។
ពិធីដ៏អធិកអធមនេះនឹងធ្វើឡើងនៅថ្ងៃទី២២ខែមករាឆ្នាំ២០២៥ ដែលជាថ្ងៃច្បាប់សមភាពអាពាហ៍ពិពាហ៍ ចូលជាធរមាន ពោលគឺ ១២០ថ្ងៃក្រោយព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន ឡាយព្រះហស្ត។
Waddao Anne Chumaporn ស្ថាបនិកកម្មវិធី Bangkok Pride និងជាអតីតសមាជិកនៃគណៈកម្មាធិការច្បាប់សមភាពអាពាហ៍ពិពាហ៍ បាននិយាយថា «ច្បាប់នេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកភាពស្មើសិទ្ធិគ្នានៅក្នុងប្រទេសថៃ។ ការរៀបចំព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ និងការចុះឈ្មោះសម្រាប់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា បានសម្រេចប្រហែល ៥០% ហើយ ដោយគិតត្រឹមពេលនេះ មានគូស្នេហ៍ចំនួន១៨៣គូ បានចុះឈ្មោះចូលរួម។ យើងសូមលើកទឹកចិត្តដល់សហគមន៍ស្រឡាញ់ភេទដូចគ្នានៅតាមបណ្តាខេត្តនានា ឲ្យរៀបចំពិធីមង្គលការទ្រង់ទ្រាយធំ ដូចយើងធ្វើនៅទីក្រុងបាងកកដែរ»។
ពាក់ព័ន្ធព្រឹត្តិការណ៍នេះ, គូស្នេហ៍ដែលអាចចុះឈ្មោះចូលរួមបាន ត្រូវតែមានអាយុ១៨ឆ្នាំឡើង។ យ៉ាងណា សម្រាប់អ្នកដែលមានអាយុក្រោម២០ឆ្នាំ ត្រូវមានការយល់ព្រមពីឪពុកម្តាយជាមុនសិន។
សូមបញ្ជាក់ជាថ្មី ក្រោយព្រះមហាក្សត្រ មហាវិជ្ជរ៉ាឡុងកន ឡាយព្រះហស្ត, ថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសមួយក្នុងចំណោមប្រទេសនិងដែនដីចំនួន៣៧ នៅជុំវិញពិភពលោក ដែលអនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា។
ច្បាប់អាពាហ៍ពិពាហ៍ថ្មីនេះ នឹងប្រើពាក្យថា «អព្យាក្រឹតយេនឌ័រ» ជំនួសឲ្យពាក្យថា «បុរស ស្ត្រី ប្តី ប្រពន្ធ» ហើយថែមទាំងផ្តល់សិទ្ធិស្មុំកូននិងផ្តល់កេរមរតកដល់គូស្នេហ៍ភេទដូចគ្នាទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត ថៃ ក្លាយជាប្រទេសអាស៊ីទី២ អនុញ្ញាតច្បាប់ រៀបការភេទដូចគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព