Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ

បានផុស

នៅ

នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ថា កម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ានដែលបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ ខណៈគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា បានកំណត់យកស្ត្រី ជាមូលដ្ឋានមុនគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី​ គឺប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី​ ហើយជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។

ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានជម្រាបជូនសម្ដេចតេជោពីគោលបំណងរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី បញ្ជាក់ថា សិក្ខាសាលានេះ មានគោលដៅ​​ជំរុញ និងលើកកម្ពស់របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល។ លោកស្រី បានបន្តជម្រាបជូនសម្ដេចតេជោ ថា អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន គាំទ្រចំពោះគម្រោងនេះ និងលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាព។

លោកស្រី ក៏បានបញ្ជាក់អំពីការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរបស់កម្ពុជា ទាក់ទងទៅនឹងតួនាទីរបស់ស្ត្រី ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាពនៅក្នុងសង្គមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រាប់លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko ថា ក្នុងនាមជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែក និងធ្វើការរួមគ្នាដើម្បីស្ត្រី តាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ស្វះស្វែងផ្តល់ឱកាសដល់ស្ត្រី​ ជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង មានស្ត្រីជាប្រធានរដ្ឋសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាស្ត្រីជាច្រើនរូបថែមទៀត។

សម្តេចតេជោ ថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដូច្នេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេច បន្តថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ព​ស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បន្ថែមពីនេះ ស្ត្រីដែលជាកម្មការិនីក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ ​មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថា ​ប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏បានកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរចំពោះមន្ត្រីរាជការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម