Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការរៀបចំប្រឡងបាក់ឌុបឆ្នាំ២០២៤ នៅរសៀលថ្ងៃនេះ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ដើម្បីផ្តល់ព័ត៌មានពិស្តារ​ អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ និងទី៩តុលា ខាងមុខ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់ ចែកជា ២៣០មណ្ឌល ត្រូវជា ៥ ៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨នាក់ ស្រី ២៣ ៧១៥នាក់មាន៧៣ មណ្ឌល ត្រូវជា ១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២នាក់ ស្រី ៥១ ១៦៧នាក់
មាន១៥៧មណ្ឌលត្រូវជា៣៩៣១បន្ទប់។

លោកស្រីបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងសម័យប្រឡងថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឃើញថាមានការថយចុះខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧ ៤១៣ស្រី ៧៣ ២៧៩នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ៤១៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី៤៨៤៩០នាក់ចែកជា២២៧មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ៧២និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥៥៤៣បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម៣៨៦១បន្ទប់។

ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា៧២,៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥០៨៤នាក់ ស្រី៧២ ៣៤៤ នាក់ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣នាក់,និទ្ទេស Bចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស Dចំនួន៣៤ ២៤៦នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម