Connect with us

ព័ត៌មានជាតិ

ប.ស.ស ពង្រឹងលក្ខខណ្ឌ និងនីតិវិធីជាមួយមូលដ្ឋានសុខាភិបាលឯកជន ដើម្បីលើកកម្ពស់ការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

ប.ស.ស បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​លក្ខខណ្ឌ បែបបទ និង​នីតិវិធី​សំខាន់ៗ ជាមួយ​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែលជា​ដៃគូ ប​.​ស​.​ស​. ទូទាំងប្រទេស​ សំដៅ​ផ្តល់​សេវា​ជូន​សមាជិក​របស់ខ្លួន​កាន់តែ​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ច​កិច្ចប្រជុំ​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ កាលពី​រសៀល​ថ្ងៃទី ​២៦ កញ្ញា លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​កិច្ចប្រជុំ​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​ជា​ដៃគូ ប​.​ស​.​ស​. សរុប​ចំនួន ១៥៥ មន្ទីរពេទ្យ ទូទាំង​ប្រទេស ដើម្បី​ផ្សព្វផ្សាយ​វឌ្ឍនភាព​អំពី​លក្ខខណ្ឌ បែបបទ និង​នីតិវិធី នៃ​ការ​ចុះ​កិច្ចព្រមព្រៀង គុណភាព នៃ​ការផ្តល់សេវា​សុខាភិបាល និង​ការត្រួតពិនិត្យ តាមដាន​ការ​ស្នើ​សុំ​ទូទាត់​ថ្លៃ​សេវា​ព្យាបាល នៅ​សាលប្រជុំ​សន្ដិភាព ស្នាក់ការ​កណ្ដាល រាជធានី​ភ្នំពេញ។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល បានស្នើ​ដល់ លោក លោកស្រី នៃ​អង្គប្រជុំ តំណាង​ឱ្យ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ដែលជា​ដៃគូ សូមជួយ​ផ្ដល់​ជា​ធាតុ​ចូល និង​លើក​បញ្ហា​ប្រឈម​ដែល​កើតមាន​ឡើង​នៅតាម​មូលដ្ឋាន​សុខាភិបាល ដើម្បី​រួមគ្នា​ដោះស្រាយ ធ្វើយ៉ាងណា​ឱ្យ​ការចូល​ប្រើប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស​. នៅតាម​មូលដ្ឋាន​សុខាភិបាល​ទាំងអស់ កាន់តែ​ងាយស្រួល ឆាប់រហ័ស​ជាង​មុន ជាពិសេស​ត្រូវ​ឈ្វេងយល់​ពី​ប្រព័ន្ធគ្រប់គ្រង​មូលដ្ឋាន​សុខាភិបាល​ដៃគូ​ទាំងអស់ ដើម្បី​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ និង​តាមដាន​ឯកសារ ហើយ​ទន្ទឹមនេះ មូលដ្ឋាន​សុខាភិបាល​ដៃគូ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ នៃ​កិច្ចព្រមព្រៀង​ឱ្យបាន​ល្អ ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​បន្ដថា កន្លងមក​មូលដ្ឋាន​សុខាភិបាល ពុំ​អាចធ្វើ​ការតាមដាន​ការ​ចុះ​កិច្ចព្រមព្រៀង ឬ​ការទូទាត់​ថ្លៃ​សេវា​ព្យាបាល​របស់ខ្លួន​បានឡើយ។ បន្ទាប់ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ តំណាង​មូលដ្ឋាន​សុខាភិបាល នឹង​អាច​តាមដាន​ឯកសារ​របស់ខ្លួន​បាន​តាមរយៈ​ប្រព័ន្ធ​តាមដាន​ឯកសារ (Tracking System)។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​បន្ដទៀតថា នៅពេលដែល​ប្រព័ន្ធ​កាន់តែ​ងាយស្រួល ការទូទាត់​កាន់តែ​ឆាប់រហ័ស មូលដ្ឋាន​សុខាភិបាល​ក៏ត្រូវ​ពង្រឹង​បន្ថែម​ការផ្ដល់សេវា​របស់​ខ្លួន​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ ប្រកបដោយ​គុណភាព សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការផ្ដល់សេវា​កាន់តែ​ល្អ ជៀសវាង​បង្កឱ្យមាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតមានឡើង។

បើតាម​លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​បច្ចុប្បន្ន​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ពង្រីក​វិសាលភាព​ផ្នែក​ថែទាំ​សុខភាព​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ​របស់​ខ្លួន​បាន​ចំនួន ១៥៧៣ នៅ​ទូទាំង​ ២៥ រាជធានី​-​ខេត្ត​ សម្រាប់​រង់ចាំ​បម្រើសេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដល់​សមាជិក​ប​.​ស​.​ស និង​បានដាក់​ពង្រាយ​មន្ត្រី ​និង​បុគ្គលិក​សុខាភិបាល​សរុប​ចំនួន​ជាង ៤៦ ០០០ នាក់ ​នៅ​ទូទាំងប្រទេស​ ដើម្បី​រង់ចាំ​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ក្រម​សីលធម៌ និង​រហ័ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

រន្ធត់! កុមារជិត ៤០នាក់ លង់ទឹកស្លាប់ក្នុងពិធីបុណ្យសាសនានៅ ឥណ្ឌា

ព័ត៌មានជាតិ៩ នាទី មុន

ធនាគារពិភពលោក និងរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើការអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ តម្លៃ១៨៤.៩លានដុល្លារ ​

កីឡា៣៤ នាទី មុន

លោក​គ្រូ​កំណត់​ត្រា​ល្អ Gyotoku ​ដឹក​នាំ​កម្ពុជា​ប៉ះ​ឆាយនីសតៃប៊ិ ខែក្រោយ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការរៀបចំប្រឡងបាក់ឌុបឆ្នាំ២០២៤ នៅរសៀលថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ឈាន​ចុះ​ហត្ថលេខា​សិក្សាលម្អិតបច្ចេកទេសដំណើរការ​សាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ ជាប់ទោស៥ឆ្នាំឡើងវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូល ធ្វើការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សា

Sokha Hotels

ព័ត៌មានពេញនិយម