ព័ត៌មានជាតិ
ម្ចាស់ចម្ការម្រេចម្នាក់ បង្ហាញពីបទពិសោធន៍ដាំម្រេចទទួលបានទិន្នផលខ្ពស់
កសិករមួយរូប ដែលឆ្លងកាត់ការដាំដំណាំម្រេចរាប់ឆ្នាំមកហើយនោះបានបង្ហាញនូវបទពិសោធន៍ ក្នុងការដាំម្រេចដើម្បីឲ្យទទួលបានទិន្នផលខ្ពស់។

លោក សង ប្រុស អាយុ ៣០ឆ្នាំ ជាម្ចាស់ចម្ការម្រេចមានទីតាំងស្ថិតក្នុងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានរៀបរាប់ថា លោកបានប្រកបមុខរបរដាំដំណាំម្រេចជាយូរឆ្នាំមកហើយ ដោយការដាំមិនសូវជាពិបាកនោះទេ ប៉ុន្តែត្រូវចំណាយច្រើនគួរសមទៅលើការទិញជន្លង់ ស្បៃគ្របកូនជី និងថ្នាំសម្លាប់សត្វល្អិត។
ចំពោះបច្ចេកទេសនៃការដាំដំណាំម្រេចនេះ ត្រូវបានកសិកររូបនេះពន្យល់ថា ដំបូងត្រូវដំឡើងជន្លង់ ដោយប្រក់ស្បៃដើម្បីកាត់បន្ថយកម្ដៅ នៅពេលដែលកូនម្រេចនៅតូច លុះនៅពេលវាធំខ្ពស់ទើបដោះស្បៃចេញ ហើយត្រូវជម្រះស្មៅ ស្រោចទឹក និងពូនគល់ឲ្យបាន ២ ដងក្នុងមួយឆ្នាំ ពិសេសគឺ ត្រូវបន្ថែមដីថ្មីដើម្បីជួយជំរុញក្នុងការលូតលាស់របស់ដើមម្រេច។ បន្ថែមពីនេះ ក៏ត្រូវបាញ់ថ្នាំមួយខែម្ដង អាស្រ័យទៅលើដី ប្រសិនបើដីសំបូរមេរោគ គឺត្រូវបាញ់ថ្នាំឲ្យបានញឹកញាប់។

កសិកររូបនេះបានបន្តថា ការដាំដំណាំម្រេចត្រូវប្រើរយៈពេលប្រមាណ ២ ឆ្នាំ ទើបអាចទទួលបានផលខ្លះ រហូតដល់ ៣ឆ្នាំ ទើបទទួលបានផលពេញលេញ បើក្នុងមួយជន្លង់អាចទទួលបានផលម្រេចស្ងួត ៣គីឡូក្រាម ស្មើនឹង ១០គីឡូក្រាម នៃម្រេចស្រស់ ចំណែកតម្លៃនៅលើទីផ្សារគឺមិនឋិតថេរ បើពេលណាធ្លាក់ខ្លាំងគឺបានត្រឹមតែ ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម តែបើថ្លៃគឺបានចាប់ពី ៣ ម៉ឺនរៀលឡើងទៅក្នុងមួយគីឡូក្រាម។

ទោះយ៉ាងនេះក្តី ម្ចាស់ចម្ការរូបនេះបានសំណូមពរដល់អាជ្ញាធរ ពិសេសខាងជំនាញពាក់ព័ន្ធ មេត្តាជួយរកទីផ្សារ ដើម្បីឲ្យបានតម្លៃសមរម្យ ក្នុងការទប់ទល់ទៅលើការចំណាយ ដូចជាថ្លៃជី ថ្នាំ និងកម្លាំងពលកម្មជាដើម ៕
អត្ថបទ : សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ