Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រតិបត្តិករមេត្រីបរិស្ថាន បន្តបេសកកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​ប្រតិបត្តិករមេត្រីបរិស្ថាន​ទាំង​អស់​រួម​គ្នា​បន្ត​បេសកកម្ម​ សំអាត​ផ្ទះ​របស់យើង ចូល​រួមដាំ​កូន​ឈើឱ្យបានច្រើន ដើម្បី​កម្ពុជា​ស្អាត មាន​ភាពបៃតង ច្រើន​​ឡើង​ថែម​ទៀត ដើម្បី​ទាក់ទាញអ្នកវិនិយោគ ក៏ដូចជា ទាក់ទាញ អ្នក​ទេសចរណ៍ មក​ទស្សនាកម្ពុជា​ឱ្យកាន់តែច្រើន បន្តទៅទៀត។ លោក​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ប្រគល់ប័ណ្ណសរសើរ លើក​ទឹកចិត្តប្រតិបត្តិករ​មេត្រីបរិស្ថានឆ្នាំ២០២៤ នៅ​ទីស្តីការក្រសួង​បរិស្ថាន នា​ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ អ៊ាង សុផល្លែត បាន​​គូស​បញ្ជាក់​ដែរ​ថា​ប្រតិបត្តិករ​មេត្រី​បរិស្ថាន​ទាំងអស់ គឺជា​កម្លាំង​ចលករដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​កម្ពុជា​មាន​ភាព​ស្អាត មាន​ភាព​បៃតង និង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដោយ​ចីរភាព។ ដូច្នេះ​ ដើម្បី​ឱ្យ​ការ​ងារ​បរិស្ថាន​ កាន់​តែ​ទទួល​បាន​ជោគ​ជ័យ ប្រតិបត្តិករ​មេត្រី​បរិស្ថាន ត្រូវ​តែ​បន្តបេសកកម្ម សំដៅ​ឱ្យ​កម្ពុជា​ស្អាត ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ទេសចរ​មក​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។

ក្នុង​ឱកាស​នោះ លោក អ៊ាង សុផល្លែត ​ក៏​បាន​វាយ​តម្លៃខ្ពស់​ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោមជាតិទាំង​អស់ វិស័យ​ឯកជន សាលារៀន និងវត្តអារាម និងបណ្តាដៃគូ ដែល​បានបង្ហាញ​ការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យ​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធាន​ធម្មជាតិ ឱ្យ​ទទួល​បាន ជោគជ័យ ស្រប​តាម​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​។ ជាក់ស្តែង ក្រសួង​បរិស្ថាន​តាមរយៈ​ការអនុវត្ត​យុទ្ធសាស្រ្ត​ចក្រាវិស័យ​បរិស្ថាន បាន​ដាក់​ចេញយុទ្ធនាការស្អាត បៃតង ជាជំហានៗ ច្បាស់លាស់ ដែល​ត្រូវការ​ការចូលរួមគាំទ្រ​ពីទាំង​អស់គ្នា ដើម្បីជា​កម្លាំង​ចលករ ជំរុញ​ល្បឿន​ឈាន​ឆ្ពោះទៅមុខ ឆ្ពោះទៅរកភាពជោគជ័យជាបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម