ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រស្រុកកំពង់សៀម
មន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខណៈក្នុងរដូវបិទនេសាទ និងទឹកកំពុងឡើងខ្លាំង។
កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះបន្តចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ បានចំនួន ៥ ករណី នៅចំណុចជ្រោយអណ្តូង ឃុំរអាង, មុខវត្តល្ពាក, រោងទា ឃុំស្រក និងចំណុចទំនប់ត្រីរ៉ស់ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងរដូវបិទនេសាទ និងទឹកកំពុងឡើងខ្លាំង។
កិច្ចប្រតិបត្តិការនេះដែរ មន្ត្រីជំនាញជលផលខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយកម្លាំង នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកំពង់សៀម អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកងរាជអាវុធហត្ថស្រុកកំពង់សៀម និងដោយមានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ទន្ទឹមនេះដែរ ក្រុមការងារជំនាញ បានរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន ៧៦ មាត់ របាំងស្បៃមុងប្រវែង ២ ២៨០ ម៉ែត្រ , បង្គោលចម្រឹងចំនួន ១ ១៤០ ដើម , ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ៣០៤ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។
លោក ទឹម បូរក្ស ក៏បានធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ប្រជានេសាទ សូមបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ បើសមត្ថកិច្ចស្រាវជ្រាវឃើញ នឹងបញ្ជូនទៅតុលាការផ្ដន្ទាទោសមិនខាន៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់