ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាលកម្ពុជា ជាង ៣ ៧០០ នាក់ ហើយ ទទួលបានការបណ្ដុះបណ្ដាលពីអង្គការ KOICA
ចាប់តាំងពីឆ្នាំ ១៩៩៤ មក មន្ត្រីរដ្ឋាភិបាលកម្ពុជា ចំនួន ៣ ៧៧៣ នាក់ បានទទួលការបណ្ដុះបណ្ដាលរបស់ កយកា-KOICA នៅសាធារណរដ្ឋកូរ៉េ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ប្រទេស ការបណ្ដុះបណ្ដាលជាសកល និងកម្មវិធីអាហារូបករណ៍។

កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានា ក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស។
ជាក់ស្តែងកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ការិយាល័យ កយកា-KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញា និងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែលត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាលស្តីពី “ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥” ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នៅសាធារណរដ្ឋកូរ៉េ។

គោលបំណង នៃកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មដែលជំរុញដោយកម្មសិទ្ធិបញ្ញា រវាងសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េ និងកម្ពុជា តាមរយៈជំនាញរបស់អ្នកជំនាញទាំងនេះ។ ទីបំផុត កម្មវិធីស្វែងរកការបង្កើតឱកាសអាជីវកម្មថ្មីដោយប្រើប្រាស់អំណាចនៃកម្មសិទ្ធិបញ្ញា។
កម្មវិធីបណ្តុះបណ្តាលនេះរួមមានសិក្ខាកាមសរុបចំនួនម្ភៃ(២០)នាក់ដែលរួមមានមន្ត្រីរដ្ឋាភិបាលកម្ពុជាមកពី មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញា និងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន។ ឆ្នាំនេះជាឆ្នាំទី ២ នៃកម្មវិធីនេះ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលឆ្នាំទី ១ ដែលធ្វើឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

កម្មវិធីតម្រង់ទិសមុនចេញដំណើរក៏មានការចូលរួមពីសិក្ខាកាមមកពីកម្មវិធីបណ្ដុះបណ្ដាលជាសកលចំនួនបីវគ្គ ដែលរួមមានមន្ត្រីរដ្ឋាភិបាលមកពី ១)-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២)-ក្រសួងរ៉ែ និងថាមពល និង ៣)- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងឱកាសបើកវគ្គតម្រង់ទិសមុនចេញដំណើរ លោកស្រី លី សេជីន (Lee Sejin) នាយិការងប្រចាំប្រទេស នៃការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាម និងបានផ្តល់នូវចំណេះដឹងដ៏មានតម្លៃចំពោះកម្មវិធីបណ្តុះបណ្តាលកយកា-KOICA។ លោកស្រី ក៏បានសម្តែងក្តីសង្ឃឹមថា កម្មវិធីនេះនឹងបំពេញតាមគោលបំណងរបស់ខ្លួន ផ្តល់នូវបទពិសោធដ៏ល្អមួយ និងលើកកម្ពស់សមត្ថភាពរបស់សិក្ខាកាមទាំងអស់។ លោកស្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យទទួលបានឱកាសពិសេសនេះ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍរបស់ប្រទេសកូរ៉េ អំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ និងចែករំលែកចំណេះដឹងដែលទទួលបាននៅពេលត្រឡប់មកកម្ពុជាវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងកម្មវិធីតម្រង់ទិសមុនការចេញដំណើរនេះ មន្ត្រីកយកា-KOICA ប្រចាំប្រទេសកម្ពុជា បានផ្តល់នូវទិដ្ឋភាពសង្ខេប នៃវគ្គបណ្តុះបណ្តាល និងសិក្ខាកាមបានយក់ពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA។ កម្មវិធីនេះក៏មាន កម្មសិក្សាការី ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសកូរ៉េ តាមរយៈកយកា-KOICA បានចែករំលែកព័ត៌មាន និងបទពិសោធន៍ ដែលមានប្រយោជន៍អំពីជីវិតនៅក្នុងប្រទេសកូរ៉េ និង មន្ត្រីកយកា-KOICAបានគូសបញ្ជាក់ពីគោលការណ៍ណែនាំសំខាន់ៗ រួមទាំងក្រមសីលធម៌ និងគោលនយោបាយទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ