ព័ត៌មានជាតិ
ខេត្តចំនួន៥ កំពុងប្រឈម និងរងផលប៉ះពាល់ដោយសារទឹកជំនន់ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទឹកទន្លេមេគង្គបានហក់ឡើងដោយសារការហូរចូលមកពីប្រទេសវៀតណាម និងឡាវ។ ជំនន់ទឹកដែលបានធ្លាក់មកតាមទន្លេរមេគង្គនេះធ្វើឱ្យប៉ះពាល់ដល់ខេត្តមួយចំនួន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម និងសៀមរាប ដែលកំពុងបន្តជន់លិចនៅក្នុងស្រុកជីក្រែង ដោយសារជំនន់ទឹកភ្លៀង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ «កម្ពុជាថ្មី» ថា គិតមកដល់ពេលនេះ មានខេត្តចំនួន៥ ដែលកំពុងប្រឈម និងរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះ ខេត្តក្រចេះ ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៧ឃុំ-សង្កាត់។ ប៉ះពាល់ប្រជាជនសរុប ៥ ២៣២៦នាក់ ស្មើនឹង ១៤១៥៨គ្រួសារ ជម្លៀសប្រជាជន ១៣១គ្រួសារ ប៉ះពាល់ផ្ទះ ៦ ០១៧ខ្នងផ្ទះ សន្ទូង ពង្រោះប៉ះពាល់ ៨ ២៥៩ហិកតា ខូចខាត ៦៨១ហិកតា។
ខេត្តស្ទឹងត្រែង ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ២៥ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៤ ៤០៥នាក់ ស្មើនឹង ១ ១៧៥គ្រួសារ ប៉ះពាល់ផ្ទះ ២៩២ខ្នងផ្ទះ សន្ទូងប៉ះពាល់ ៣៨៥ហិកតា ខូចខាត ១៤៧ហិកតា។ ខេត្តត្បូងឃ្មុំ ប៉ះពាល់ ២ក្រុង-ស្រុក ស្មើ ១៦ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជន ២ ៨៥៣នាក់ ស្មើនឹង ៣ ៤៤៦គ្រួសារ ជម្លៀសប្រជាជន ៧៩៨គ្រួសារ ផ្ទះដែលប៉ះពាល់ ១៥៩ខ្នងផ្ទះ និងសន្ទូងប៉ះពាល់ ២ ៦៨៩ហិកតា ខូចខាត ៧១០ហិកតា។

ចំណែក ខេត្តកំពង់ចាម ប៉ះពាល់ ៤ក្រុង-ស្រុក ស្មើ ២១ឃុំ-សង្កាត់ ប៉ះពាល់មនុស្ស ១ ០២៦នាក់ ស្មើនឹង ១ ៩៨៨គ្រួសារ ប្រជាជនជម្លៀស ៥០គ្រួសារ និងប៉ះពាល់ផ្ទះ ១ ១១០ខ្នងផ្ទះ សន្ទូង ៣៨២ហិកតា ត្រូវបានរងផលប៉ះពាល់ និងខូចខាត ៦៤ហិកតា។ រីឯ ខេត្តសៀមរាប ប៉ះពាល់ ៤ក្រុង-ស្រុក ស្មើ ១៦ឃុំ-សង្កាត់ ប៉ះពាល់ដល់ប្រជាជនសរុប ៥ ២៦៦នាក់ ស្មើនឹង ១ ៣៥៥គ្រួសារ ប្រជាជន ១៥គ្រួសារត្រូវបានជម្លៀស និងប៉ះពាល់ផ្ទះ ១ ០៥៥ខ្នងផ្ទះ ប៉ះពាល់សន្ទូង ១ ៧១៧ហិកតា និងខូចខាត ២០៣ហិកតា។
ជាការឆ្លើយតប គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននឹងកំពុង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរ បានយកចិត្តទុកដាក់ ចុះពិនិត្យស្ថានភាព និងត្រៀមកម្លាំង សម្ភារ និងមធ្យោបាយចុះអន្តរាគមន៍ផងដែរ។

បើតាម លោក សុទ្ធ គឹមកុលមុនី គិតមកដល់ពេលនេះ គ្រោះទឹកជំនន់មិនបង្ករគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ហើយស្ថាភាពទឹកទន្លមេគង្គក៏បានស្រកជាបណ្តើរៗដែរ ដោយមិនបង្កជាគ្រោះមហន្តរាយធំនោះទេ ប៉ុន្តែអាស្រ័យទៅលើស្ថានភាពទឹកភ្លៀង ប្រសិនជាមានភ្លៀងទឹកអាចនឹងឡើងវិញ៕
ដោយ៖ គេន ម៉ាលិះ


-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?