ព័ត៌មានជាតិ
រដ្ឋាភិបាលគ្រោយចាយថវិកាប្រមាណ ១៨៤ លានដុល្លារ ពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា
គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ត្រូវបានប្រកាសដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកអនុវត្តគម្រោង។
គម្រោងនេះមានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ ២០៣០។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងចាត់ចែងអនុវត្តសកម្មភាពការងារជាយុទ្ធសាស្ត្រមួយចំនួន ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ, ការសិក្សារៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តាខេត្ត, ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាត ពិសេសរដ្ឋាករទឹកសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការរៀបចំយន្តការហិរញ្ញវត្ថុ និងស្ថាប័ន ដើម្បីពន្លឿនកំណើននៃវិស័យនេះ។
លោក ហែម វណ្ណឌី ថា «គោលដៅចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាត តាមគ្រប់រូបភាពនៅតាមតំបន់នានា និងឆ្លើយតបបានតាមតម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈដែលយើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់»។

គម្រោងដែលមានរយៈពេល ៥ ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣ លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣ លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ ១៧,៦ លានដុល្លារជាការវិនិយោគពីវិស័យឯកជន។
គម្រោងដែលមានរយៈពេល ៥ ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣ លានដុល្លារ ជាហិរញ្ញប្បទានសប្បទានរបស់ធនាគារពិភពលោក ៤,៣ លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ ១៧,៦ លានដុល្លារជាការវិនិយោគពីវិស័យឯកជន។
សមាសធាតុទី ១ នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក៏អាចទទួល ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ។
លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា