Connect with us

ព័ត៌មានជាតិ

តើរដ្ឋមន្ត្រីថ្មីនៃក្រសួងអធិការកិច្ច លោក សុខ សូកេន ជានរណា?

បានផុស

នៅ

កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជាង១ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ លោក សុខ សូកេន ត្រូវបានដូរឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលផ្លាស់ប្ដូរក្រសួងជាមួយលោក ហួត ហាក់ ដែលត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីទេសចរណ៍វិញ។ តើរដ្ឋមន្ត្រីថ្មីនៃក្រសួងអធិការកិច្ច លោក សុខ សូកេន ជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សូកេន ជាកូនប្រុសទី៣ ក្នុងចំណោមកូន៥នាក់របស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ហើយលោក ជាកូនប្រុសភ្លោះជាមួយនឹងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក សុខ សូកេន ទទួលបានការសិក្សាអប់រំ និងបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ពោលគឺលោកបានបញ្ចប់ថ្នាក់បណ្ឌិត​នៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន និងសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល​សាធារណៈនៅសាលា លី ក្វាន់យូ នៃសាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ លោក សុខ សូកេន ក៏មានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពី​សាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី ព្រមទាំងទទួលបានវិញ្ញាបនបត្រផ្នែកអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបន​បត្រ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុពី​សាកល​វិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។

ប្រវត្តិការងារ គឺរដ្ឋមន្ត្រីវ័យ៤១ឆ្នាំរូបនេះ បានឆ្លងកាត់ការងារជាច្រើន ទាំងនៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងក្រសួងទេសចរណ៍។ លោក សុខ សូកេន ចូលបម្រើការងារដំបូងនៅក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០០៨ ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ នៅឆ្នាំ២០១០ លោក បានផ្ទេរទៅបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបានតួនាទីជាអាទិ៍ អនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត (២០១០-២០១៤) និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន (២០១៤-២០១៦)។

បន្ទាប់មក លោក ក៏មកកាន់តំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់ឆ្នាំ២០២០ ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាថ្នាក់ដឹកនាំនៃក្រសួងការបរទេស លោក សុខ សូកេន ត្រូវទទួលបន្ទុកលើការងារជាច្រើន ដូចជា ប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោង​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អនុប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឧត្តមមន្រ្តីស្តីទីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គកម្ពុជានិងជាឧត្តមមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងជាប្រធាន សសយក វិស័យការបរទេស ជាដើម។

នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, លោក សុខ សូកេន ត្រូវបានជ្រើសជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូប ដោយត្រូវកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំនួសលោក ថោង ខុន។ រយៈពេលជាង១ឆ្នាំនៃតំណែងជារដ្ឋមន្ត្រីទេសចរណ៍ លោក សុខ សូកេន ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើរដ្ឋសភាដោះដូរឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។

ក្នុងសម័យប្រជុំជាវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សមាជិក-សមាជិការដ្ឋសភាសរុប១០៦រូប បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងលើការកែសម្រួលសមាសភាពលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំចូលរួមចំណែកអនុវត្តការងារក្នុងវិស័យអធិការកិច្ចជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ និងវិស័យសាធារណៈ និងឯកជនមកពីគ្រប់ភាគីទាំងអស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារ និងភាពរីកចម្រើនបន្តទៀតរបស់ក្រសួងអធិការកិច្ច សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងឯកជន និងទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។

ម្យ៉ាងវិញទៀត គឺដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅសម្រេចឱ្យបានកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម