Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ គង់ក្នុងវត្តទួលឃ្លាំង ចែកទានបន្តដល់ពលរដ្ឋកំពុង​រងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន

បានផុស

នៅ

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ព្រះសង្ឃ គង់​នៅ​វត្ត​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​និមន្ត​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​ទាន​បរិស័ទ ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឃើញ​ទុក្ខ​លំបាក​បរិស័ទ​ជួប​បញ្ហា​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​ភូមិឋាន នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ព្រះសង្ឃ គង់​នៅ​វត្ត​ទួល​ឃ្លាំង បាន​យក​ទេយ្យទាន​បរិស័ទ​គ្រប់ទិសទី​ប្រគេន​កន្លងមក ចែក​រំលែក​បន្ត​ជូន​បរិស័ទ​កំពុង​ជួប​ការ​លំបាក​ក្នុង​គ្រាអាសន្ន​ទឹកជំនន់​មួយ​គ្រា​នេះ នៅ​ភូមិ​កំពង់​ឪជ្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។

គូស​បញ្ជាក់​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​កំពង់ចាម ហក់​ឡើង​នៅ​ពេលនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ សត្វ​ចិញ្ចឹម និង​គ្រួសារ​ខ្លះ​ត្រូវ​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ទៀត៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម