ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុប នឹងធ្លាក់ស្វ័យប្រវត្តិករណីរកឃើញលាក់សំណៅឯកសារ
ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។
នេះជាការក្រើនរំឭកជាថ្មីរបស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី ២៧ ខែកញ្ញា ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ ០៨ ខែតុលា ឆ្នាំ ២០២៤ ។ លោករដ្ឋមន្រ្តីបន្តថា ចំណែកបុគ្គលិកអប់រំដែលបម្រើការងារជាមេប្រយោគ នៅពេលអវត្តមានដោយគ្មានហេតុផល ឬមួយគាត់បានប្រព្រឹត្តកំហុស មិនយកចិត្តទុកដាក់ ខ្ជីខ្ជារដល់ដំណើរការបំពេញភារកិច្ចអាចនឹងរងស្តីបន្ទោស ឬអាចប្រឈមទោសទណ្ឌទៅតាមការប្រព្រឹត្តជាក់ស្តែង។ លោកសង្កត់ធ្ងន់ថា៖«ប្រសិនបើបុគ្គលិកអប់រំណាចូលរួមនៅក្នុងការធ្វើឱ្យបែកធ្លាយវិញ្ញាសារ បើគ្រាន់តែថតមិនអីទេ ប៉ុន្តែបើថតហើយបង្ហោះចូលទោសទណ្ឌធ្ងន់។ ប៉ុន្តែបើគាត់ចូលរួម ក្លែងបន្លំអនុញ្ញាតឱ្យមានការ ក្លែងបន្លំឱ្យមានបេក្ខជនប្រឡងជំនួសគេ អ៊ីចឹង គឺទទួលបានទោសទណ្ឌធ្ងន់ ហើយអាចឈានទៅដល់ទោសទណ្ឌដេញចេញពីបុគ្គលិកអប់រំ ហើយនៅមិនទាន់គិតពីទោសព្រហ្មទណ្ឌទេ»។
គួរជម្រាបថា គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុបជិត ៣ម៉ឺននាក់ ខណៈមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១៣ម៉ឺននាក់ ហើយបេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់។
ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ គូសបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះជាប់”៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?