ព័ត៌មានជាតិ
អតីតកូនប្រសា លួចដុតផ្ទះឪពុកក្មេកឆេះខ្ទេចទាំងស្រុង
ផ្ទះមួយខ្នងរួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនបើសរុបជាទឹកប្រាក់ប្រមាណជាង៥០ ០០០ដុល្លារ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ដោយសារតែស្នាដៃអតីតកូនប្រសាលបចូលដុតកាលពីពាក់កណ្តាលអាធ្រាត្រ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោង០០ និង០៥នាទី ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចអង្គាំផ្អែម ស្ថិតក្នុងក្រុមទី៩ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា ការធ្វើឲ្យខូចខាតដោយចេតនា និងមានស្ថានទម្ងន់ទោសនេះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ឃឹម ខា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអតីតកូនប្រសាររបស់ម្ចាស់ផ្ទះ ដោយបានធ្វើសកម្មភាពដុតផ្ទះជនរងគ្រោះឈ្មោះ អឿន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង ។
សម្ភារៈខូចខាតរួមមាន ៖ ១.ផ្ទះទំហំ១២ម៉ែត្រ គុណ១៣ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី ២.រថយន្ត ម៉ាកកាមរីចំនួន១គ្រឿង ៣.រ៉ឺមកកង់បី១គ្រឿង ៤.ម៉ាស៊ីកិនស្រូវ១គ្រឿង ៥.សម្ភារៈចៅមហាមួយឈុត ៦.លុយចំនួន១០លានរៀល និង៧. មាសមួយចំនួន ។ សរុបការខូចខាតរួមប្រមាណជាង ៥០ ០០០ ដុល្លារ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនបង្កដែលជាអតីតកូនប្រសាត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនបានហើយ ដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ៕
អត្ថបទ ៖ សោ និយមរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ