ព័ត៌មានជាតិ
ក្រសួងការងារដឹកនាំប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន ដែលមានវត្តមានចូលរួមពី ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង។
កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពី លោក ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក កែវ សុភគ៌ អគ្គាធិការនៃក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាជាច្រើននាក់ផងដែរ។
កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះផ្តោតលើ ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល នៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ដោយផ្តោតលើរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរ។ ជាក់ស្តែងក្រសួងបានបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាតាមរយៈការចុះធ្វើអធិការកិច្ចការងារ និងធ្វើឱ្យប្រសើរឡើងនូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ ប្រការនេះ គឺជាគន្លឹះដែលធ្វើឲ្យអ្នកវិនិយោគមកពីក្រៅប្រទេសជាច្រើនបានមកចូលរួមអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច