Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

បានផុស

នៅ

ក្នុងឱកាស ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដឹកជញ្ជូន​បងប្អូន​កម្មក​រ និយោជិត និង​ប្រជាពលរដ្ឋ ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ជាពិសេស​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស រយៈពេល ០៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពីថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​០៤​ខែតុលា ឆ្នាំ​២០២៤ “​ជិះ​មិន​បង់ប្រាក់​” ជាមួយនឹង​ការប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីជូនដំណឹង​ស្តីពី​ការកែសម្រួល​កាលបរិច្ឆេទ នៃ​ការដឹកជញ្ជូន​បងប្អូន​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​បាន​ឱ្យ​ដឹង​ថា យោង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បាន​ណែ​នាំឱ្យ​រដ្ឋបាល រាជធានី​ភ្នំពេញ កែសម្រួល​កាលបរិច្ឆេទ នៃ​ការដឹកជញ្ជូន​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ជាពិសេស​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​ភាគ​ឦសាន ក្នុងឱកាស ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ដែលមាន​រយៈពេល ០៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពីថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​០៤​ខែតុលា ឆ្នាំ​២០២៤ វិញ “​ជិះ​មិន​បង់ប្រាក់​” ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង សម្រាប់​បម្រើ សេវា​ដឹកជញ្ជូន​សាធារណៈ ក្នុងនោះ​៖

១-​សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១០០​គ្រឿង សម្រាប់​តម្រាយ​ផ្លូវ​រត់​ក្នុង​រាជធានី​ភ្នំពេញ​។​

២-​សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹងធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត និង​ពី​បណ្តា ខេត្ត​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ (​បណ្តា​ខេត្ត​នានា ក្រៅពី​តំបន់​ភូមិភាគ​ឦសាន​)៖ ប្រើប្រាស់​រថយន្តក្រុង ចំនួន ៤៩៧​គ្រឿង​។​

៣-​សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹងធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត និង​ទៅលេង​កម្សាន្ត​នៅ​តំបន់ ភូមិភាគ​ឦសាន (​ខេត្តក្រចេះ​, ស្ទឹងត្រែង​, មណ្ឌលគិរី និង​ខេត្តរតនគិរី​)៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៥៦​គ្រឿង​។ ទន្ទឹមនឹងនេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ទឹក​ពិសា​បរិសុទ្ធ​ដោយ​ឥតគិតថ្លៃ​តាម​គោលដៅ​ចេញដំណើរ​។

ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន អ្នកដំណើរ​ទាំងអស់​ឱ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល​ដោយ​ពុំ​ដំឡើងថ្លៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​​ប្រជាពលរដ្ឋ​។

អាស្រ័យហេតុនេះ សូម​បងប្អូន​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​ធ្វើដំណើរ​ទៅ លេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ជាពិសេស​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​ភាគ​ឦសាន តាមរយៈ រថយន្តក្រុង របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​០៤​ខែតុលា ឆ្នាំ​២០២៤ ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៤៣ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម