ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជា បង្ហាញជំហរគាំទ្រច្បាប់ «សិទ្ធិទទួលព័ត៌មាន» និងសង្ឃឹមថានឹងត្រូវបានអនុមត័ក្នុងអាណត្តិនេះ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានថ្លែងគាំទ្រចំពោះច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលរាជរដ្ឋាភិបាលអាណត្តិមុនបានពង្រាងដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល ពីស្ថានប័នជាតិ និងអន្តរជាតិ និងអង្គការសង្គមស៊ីវិល។

លោក ព្រាប កុល បានលើកឡើងក្នុងពិធីចូលរួមសិក្ខាលាលាថ្នាក់ជាតិដើម្បីអបអរសាទរ “ទិវាសិទ្ធិទទួលព័ត៌មានសកល” ដែលរៀបចំដោយអង្គការសង្គមស៊ីវិល នៅសណ្ឋាគារ សាន់វេ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្តការពិភាក្សា និងបន្តនីតិវិធីទៅមុខ ហើយសង្ឃឹមថាច្បាប់នេះអាចនឹងត្រូវបានអនុមត័ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយអនុវត្តតាមការប្តេជ្ញាចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា សិទ្ធិទទួលព័ត៌មាន គឺជាខ្សែបន្ទាត់នៃសេរីភាពនៃការបញ្ចេញមតិ និងជាសិទ្ធិមនុស្សជាមូលដ្ឋានដែលជះ ឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសមត្ថភាពរបស់ពួកគាត់ក្នុងការចូលរួមយ៉ាងពេញលេញក្នុងជីវិតពលរដ្ឋ។
ប្រជាពលរដ្ឋអាចផ្តល់ព័ត៌មានរិះគន់បែបស្ថាបនា ក្នុងការការពារសិទ្ធិរបស់ពួកគាត់ និងឱ្យរដ្ឋាភិបាលមានគណនេយ្យភាព។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នមិនសូវមានព័ត៌មានដែលពួកគាត់ត្រូវការដើម្បីបំពេញនូវចន្លោះខ្វះខាតសិទ្ធិ និងការទទួលបានសេវាដែលពួកគាត់មានសិទ្ធិទទួលបាននោះទេ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ