ព័ត៌មានជាតិ
វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិមួយ បានចាត់ថ្នាក់វិស័យការទូតកម្ពុជាមានភាពបត់បែនខ្លាំង
កម្ពុជា អនុវត្តបានល្អបំផុតក្នុងសន្ទស្សន៍ឥទ្ធិពលវិស័យការទូត សម្រាប់ឆ្នាំ ២០២៤ ដែលប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងចំណោម ២៧ ប្រទេស នៅក្នុងទ្វីបអាស៊ី។ ការទូតកម្ពុជាមានសន្ទស្សន៍ល្អប្រសើរឡើងខ្លាំងបំផុតនៅឆ្នាំ ២០២៤ ដោយបានកើនឡើង ២ ចំណាត់ថ្នាក់។ ការអនុវត្តដ៏រឹងមាំរបស់កម្ពុជានៅក្នុងសន្ទស្សន៍ការទូត រួមចំណែកមួយភាគធំដោយសារតែកម្ពុជាគឺជាសមាជិកភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមានភាពយ៉ាងសកម្មនៃការទូតរបស់ខ្លួន។
នេះបើយោងតាមសន្ទស្សន៍អំណាចនៃអាស៊ីប្រចាំឆ្នាំ ២០២៤ ពីវិទ្យាស្ថានស្រាវជ្រាវឡូវី (LOWY INSTITUTE ASIA POWER INDEX 2024 EDITION)។
ប្រភពដដែលបានលើកឡើងថា កម្ពុជាជាប្រទេសកូនអំណាចនៅអាស៊ី ប៉ុន្តែកម្ពុជាបានបញ្ចេញឥទ្ធិពលក្នុងតំបន់ច្រើនជាងការរំពឹងទុក ដោយសារធនធានដែលខ្លួនមាន និងវិស័យការទូតរបស់ខ្លួន។ ក្រៅពីវិស័យការទូត ឥទ្ធិពលអំណាចកម្ពុជាក៏មានការកើនឡើងផងដែរ ដោយក្នុងសន្ទស្សន៍នៃអំណាចកម្ពុជាបានកើនឡើង ១ ចំណាត់ថ្នាក់ក្នុងឆ្នាំ ២០២៤។
ជុំវិញវិស័យការទូតនេះ អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយដែលបញ្ចប់ផ្នែការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក លោកបណ្ឌិត អេង កុកថាយ បានប្រសាសន៍ថា ចំណុចពិសេស ក្នុងការធ្វើជាឋានានុក្រមនៃអំណាចរបស់ប្រទេស ២៧ នៅក្នុងទ្វីបអាស៊ី គឺកម្ពុជាដើរតួនាទីយ៉ាងសំខាន់ផ្នែកការទូត។ លោកគូសរំលេចថា៖«ការទូតរបស់កម្ពុជាល្អប្រសើរជាងប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាមានប្រជាជនតិច ហើយផ្ទៃដីក៏តូច ប៉ុន្តែវិស័យការទូតខ្លាំងពូកែស្ថិតក្នុងលេខ ១៤ ក្នុងចំណោមប្រទេស ២៧»។
លោកបណ្ឌិតបន្ថែមថា កម្ពុជាជាប្រទេសមួយដែលស្ថិតនៅកណ្តាលរវាងប្រទេសចិន និងឥណ្ឌា ដែលនៅក្នុងតំបន់នេះហៅថាជាឥណ្ឌូចិន ហើយវិស័យការទូកម្ពុជាមានសកម្មភាពខ្លាំង ខណៈប្រជាជនខ្មែរអាចនិយាយភាសាអង់គ្លេសដែលជាភាសាអន្តរជាតិ ជាងប្រទេសថៃ និងវៀតណាម ថែមទាំងមានការបើកចំហរច្រើនអំពីផ្នត់គំនិត និងការរៀនសូត្រពីសាកលផងដែរ។
លោកបានរំឭកឡើងវិញថា៖«ទាក់ទងវិស័យការទូតគឺកម្ពុជាបានធ្វើកិច្ចការច្រើនតាំងពីទសវត្សទី ៨០ ជាពិសេសក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកការងារបរទេស ហើយសម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចាសន្តិភាព និងបង្ហាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ការចរចានៅតាមទីក្រុងនានាជុំវិញពិភពលោក តាំងពីរកូរ៉េ អាស៊ីខាងកើត ប៉េកាំង តូក្យូ បាងកក ញូវដេលី រហូតដល់ទីក្រុងប៉ារីស ទីក្រុងមូស្គូជាដើម»។
លោកបន្តថា៖«គឺសម្តេចតេជោ បានដឹកនាំក្នុងមួយទសវត្សរហូតដល់ទសវត្សទី ៩០ ដែលជាមុខមាត់ខាងក្រៅរបស់កម្ពុជា ធ្វើឱ្យគេស្គាល់កាន់តែខ្លាំងពីជំហរកម្ពុជាជាពិសេស ទសវត្ស ៨០ ក្នុងវិស័យសង្គ្រាម ហើយទសវត្ស ៩០ ក្នុងវិស័យសន្តិភាព ក្នុងការផ្សះផ្សាជាតិ ស្វែងរកយុត្តិធម៌ក្រោយអំពើប្រល័យពូជសាសន៍»។
បន្ទាប់ពីមានការដឹកនាំ និងការបង្ហាញផ្លូវ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តដឹកនាំ និងយកចិត្តទុកដាក់ខ្លាំងនៅក្នុងវិស័យការបរទេស ជាពិសេស ក្រសួងការបរទេសក៏ដូចជានៅក្នុងគណបក្ស ហើយការដឹកនាំក្រសួងការបរទេសបន្តរបស់ឯកឧត្តម ប្រាក់ សុខុន ក៏បានសម្រេចការងារធំៗជាពិសេសកិច្ចការប្រជុំអាស៊ាន ការធ្វើស៊ីហ្គេមជាដើម ដែលទទួលបានលទ្ធផលល្អប្រសើរ និងមានភាពសកម្មខ្លាំង ។
លោកបានគូសបញ្ជាក់ថា៖«មន្រ្តីកម្ពុជាមានសកម្មភាពខ្លាំងក្នុងការធ្វើការទូតរវាងបក្ខនិងបក្ខ សភា និងសភា នៅក្នុងពិភពលោក ហើយធ្វើដំណើរយ៉ាងច្រើនទៅតាមបណ្តាប្រទេសសឹងតែគ្រប់ប្រទេស នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប និងប្រទេសមជ្ឈិមបូព៌ា ដើម្បីបង្កើនមុខមាត់កម្ពុជា បង្កើនការគាំទ្រដល់រាជរដ្ឋាភិបាល»៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង