ព័ត៌មានជាតិ
លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស
ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យតេជោសែនកោះធំ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ផ្តាំមន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ពិសេសអ្នកជំងឺដែលប្រើប័ណ្ណ ប.ស.ស។

ថ្លែងក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក គួច ចំរើន បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា បង្កើនសាមគ្គីភាពភាព និងឯកភាពផ្ទៃក្នុង។
លោកអភិបាលខេត្ត បន្តថា បុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងបង្កើនការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងតម្លាភាពចំពោះអ្នកជំងឺគ្រប់រូប។ ពិសេសជាងនេះទៀត គ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើងឡើយ ត្រូវទទួលពួកគាត់ដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។

អភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗនៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ។ ម្យ៉ាងវិញទៀត គឺជំរុញមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវត្រៀមខ្លួនរៀបចំឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រឡងប្រណាំងប្រកួតប្រជែង ក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលគំរូ ឆ្នាំ២០២៤ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ