ព័ត៌មានជាតិ
រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង
រាជរដ្ឋាភិបាលសហការជាមួយវិស័យឯកជន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសភាពជាដៃគូក្នុងយុទ្ធនាការថ្នាក់តំបន់លើការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវដល់អ្នក
ប្រើប្រាស់ ដែលផ្តួចផ្តើមឡើងដោយកាសស្ប៊ែរប្រចាំតំបន់អាស៊ីក្រោមអធិបតីភាពលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ថា «ការបើកយុទ្ធនាការនៅថ្ងៃនេះ ជាការបោះជំហានថ្មីមួយក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះផលប៉ះពាល់នៃការពិសាគ្រឿងស្រវឹង និងវិធានការបង្ការ និងការពារតាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការលើកកម្ពស់ការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ ជំហានថ្មីនេះ បង្ហាញពីការបន្តការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនចំពោះសុខសុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ដែលជាផ្នែកដ៏សំខាន់មួយក្នុងការទទួលបានសុខុមាលភាពសង្គម និងនិរន្តរភាពនៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជាប្រកបដោយភាពវិជ្ជមាន»។
ក្រោមភាពជាដៃគូនេះក្រុមហ៊ុន Carlsberg និង Grab Cambodia នឹងប្រើប្រាស់វិសាលភាពនៃម៉ាកយីហោ
និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ពួកគេរួមបញ្ចូលគ្នាដើម្បីចូលរួមទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង និងបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងប្រកបដោយសុវត្ថិភាព និងបរិយាកាសដ៏មានគុណភាព។
តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យារបស់ Grab, Carlsberg លើកទឹកចិត្តអ្នកប្រើប្រាស់ និងអ្នកគាំទ្របាល់ទាត់ទាំងអស់ឱ្យកក់មធ្យោបាយធ្វើដំណើរជាមួយ Grab បន្ទាប់ពីពិសាគ្រឿងស្រវឹងដើម្បីសុវត្ថិភាព និងដើរតួភាពជាគំរូអំពីការពិសាដោយទំនួលខុសត្រូវ។ ជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់មួយនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃលើធម្យោបាយធ្វើដំណើរទៅកាន់ហាងដៃគូរបស់ Carlsberg ក្នុងរាជធានីភ្នំពេញ។
លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានមានប្រសាសន៍ថា «ភាពជាដៃគូនេះគឺជាបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះ ZERO
Irresponsible Drinking និង International Alliance for Responsible Drinking (IARD)»។
លោកបានបន្តទៀតថា «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយនិងសុវត្ថិភាព។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ក្នុងការបង្ហាញពីរបៀបដែលយើងអាចរួមគ្នាជំរុញការពិសាដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹងស្ត្រីមានផ្ទៃពោះ និងអនីតិជន។ ការណ៍នេះយើងគាំទ្រទាំងស្រុងឱ្យមានការកំណត់អាយុអប្បបរមាសម្រាប់អ្នកប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា ហើយយើងក៏បានសហការជាសម្ព័ន្ធឧស្សាហកម្មគ្រឿងស្រវឹង
រួមគ្នាបង្កើតក្រមប្រតិបត្តិស្តីពីការធ្វើទីផ្សារ និងប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង សម្រាប់ជាគោលការណ៍ និងការអនុវត្តល្អបំផុតក្នុងឧស្សាហកម្មគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា»។
ក្រៅពីភាពជាដៃគូជាមួយ ហ្រ្គេប និងដៃគូអាជីវកម្មសំខាន់ៗរបស់ កាសស្ប៊ែរ Vladimir ក៏បានបង្ហើបអំពីទិសដៅថ្មីនៃការធ្វើទីផ្សាររបស់ខ្លួនស្របតាមការប្តេជ្ញាចំពោះការការពារអ្នកប្រើប្រាស់ តាមរយៈនវានុវត្តន៍ និងនិរន្តរភាព។ ពោលគឺ ក្រុមហ៊ុននឹងប្រើប្រាស់ម៉ាកសញ្ញាស្រាបៀរទាំងអស់របស់ខ្លួនធ្វើជាគំរូឧទាហរណ៍ឈានមុខគេមួយនៅក្នុងការផ្សព្វផ្សាយលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវនៅក្នុងទីផ្សារ។
ដើម្បីបញ្ជាក់ពីគោលជំហរមិនគាំទ្រដល់ការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងក្នុងបរិមាណលើសលប់ ម៉ាកសញ្ញា Carlsberg នឹងត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយអំពីអាកប្បកិរិយានៃការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។ យុទ្ធនាការថ្មីរបស់ម៉ាកសញ្ញា Carlsberg នៅក្នុងខែកញ្ញានេះ គឺជាសក្ខីភាពបញ្ជាក់អំពីគោលដៅថ្មីនៃយុទ្ធសាស្ត្រទីផ្សារ និងជាគំរូភាពលើការឱ្យតម្លៃលើសុវត្ថិភាព និងពេលវេលាដ៏មានគុណភាពជៀសជាងបរិមាណដែលនឹងទទួលទាន ក្រោមសារ «ពិសាដោយរីករាយ ពិសាក្នុងបរិមាណសមស្រប»។
លោក កង សុវណ្ណារ៉ូត «Mike» នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសរបស់យើង។ យើងជឿជាក់ថា រាល់ការអបអរឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។
ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ យើងសង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា»៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?