ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង
ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អភិវឌ្ឍន៍កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងតំបន់ភូមិភាគឦសាន។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តតាកែវ ដឹកនាំដោយលោកអភិបាលខេត្ត ក្រោមកិច្ចសហការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើទៅទស្សនកិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ និងបានចុះពិនិត្យដោយផ្ទាល់នូវបង្គោលព្រំដែនលេខ០៣៤ និងបង្គោលធំ១ បង្គោលទៀត ដែលបានបន្សល់ទុកតាំងពីសម័យបារាំងផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោក វ៉ី សំណាង ក៏បានចុះពិនិត្យ និងស្វែងយល់បន្ថែមនៅស្តូបព្រះបរមរូប របស់ព្រះករុណាព្រះបរមរតនកោដ្ឋ និងសំណេះដំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលប្រករបរលក់ដូរនៅក្បែរទីតាំងនោះ ដែលស្ថិតក្នុងឃុំ អូស្វាយសែនជ័យ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចទៅកាន់តំបន់អភិវឌ្ឍន៍នៅភូមិភាគឦសានក្នុងខេត្តស្ទឹងត្រែងនាពេលនេះ គឺដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តតាកែវ បានសិក្សារស្វែងយល់ជាក់ស្តែង និងកាន់តែច្បាស់ថែមទៀតពីស្ថានភាព និងទីតាំងភូមិសាស្រ្តនៅតាមព្រំដែន។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តទាំងមូល បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ តាមបណ្តោយព្រំដែន រវាងកម្ពុជា និងឡាវ និងតាមបណ្តាព្រំដែននៃខេត្តផ្សេងទៀត ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្តទៀត៕
អត្ថបទ៖ វីរ:





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ