ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។

អញ្ជើញចូលរួមនាឱកាសនោះរួមឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក លោកស្រី ប្រធានក្រុមការងារចុះជួយក្រុងស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងនិវត្តជន សរុប៧៥២ នាក់។
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់នាឱកាសនោះ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយធនធាន និងពេលវេលា ដើម្បីរៀបចំកម្មវិធីពិសារអាហារសាមគ្គីជាមួយពូមីងនិវត្តជនជាអតីតមន្រ្តីរាជការសុីវិលនាឱកាសនោះ។ ទន្ទឹមនឹងនេះ លោក ជាម ច័ន្ទសោភ័ណ បានជូនពរដល់ឯកឧត្តម ហ៊ុន ម៉ានី គណៈអធិបតី និវត្តជនទាំងអស់ ឱ្យជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការផងដែរ។

មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ និវត្តជនជាអតីតមន្រ្តីរាជការសុីវិល តាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ឯកឧត្តមបានបន្តថា ជំនួបនេះនឹងត្រូវថែរក្សាតទៅមុនបន្ថែមទៀត ដើម្បីបន្តទំនាក់ទំនងរវាងគ្នានិងគ្នា និងបង្កើតនូវអនុស្សាវរិយ៍ជាមួយគ្នាផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះ និវត្តជនទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំឱ្យប្រទេសកម្ពុជាមកដល់ថ្ងៃនេះ និងបានផ្តល់ឱកាសឱ្យក្មេងជំនាន់ក្រោយបន្ថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មន្រ្តីរាជការដែលជាឆ្អឹងខ្នងក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល