Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសង្កាត់​អូរម៉ាល់ ក្នុងមួយខែៗជាង​ ១០០ នាក់ មកទទួលសេវាសាធារណៈ

បានផុស

នៅ

ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់អូរម៉ាល់​ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងនោះមានដូចជា សេវាអត្រានុកូលដ្ឋានកំណើត អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍ និងអត្រានុកូលដ្ឋានមរណៈភាព លិខិតបញ្ជាក់នៅលីវ លិខិតបញ្ជាក់លំដ្ឋាន ឯកសាប្លង់ ជាដើម។ ខណះរយះពេលចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកមកធ្វើជាបន្តបន្ទាប់រៀងរាល់ថ្ងៃ យ៉ាងហោចណាស់ក្នុង១ខែៗមានជាង ១០០ នាក់។ នេះបើតាមលោក ហ៊ន ហុន ជាជំនួយការរដ្ឋបាលសង្កាត់អូរម៉ាល់ បានប្រាប់ឲ្យដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្កាត់អូរម៉ាល់ មានភូមិចំនួន ១០ភូមិ ប្រជាជន ៣ ០០០ គ្រួសារ មានមនុស្សរាយចំនួនជាង ១២ ០០០ នាក់។ ក្នុង រយះប៉ុន្មានខែចុងក្រោយនេះ មានប្រជាពលរដ្ឋចន្លោះពី ១០ នាក់ឡើងក្នុង ១ ថ្ងៃៗ មកទទួលនិងបំពេញបែបបទ ហើយរដ្ឋបាលសង្កាត់បានខិតខំធ្វើយ៉ាងណាជួយតាមតម្រូវការ​ពលរដ្ឋ​មិនឲ្យលើសពី ៣ ថ្ងៃ ស្របតាមគោលការណ៍ច្រកចេញចូល​តែមួយ។ តែសម្រាប់សង្កាត់អូរម៉ាល់ បានខិតខំបំរើដល់ពលរដ្ឋ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយឯកសារមួយចំនួនបើពលរដ្ឋ​បានមកត្រឹម ៣ ទៅ ៤ នាក់ គឺឲ្យពួកគាត់​អង្គុយរង់​ចាំយកត្រឹមរយះពេល ១០ ទៅ ១៥ នាទីតែម្ដង។

យោងទៅតាមរបាយកាណ៍អត្រានុកូលដ្ឋានសង្កាត់អូរម៉ាល់ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ខែ កញ្ញា ឆ្នាំ ២០២៤ សេវាសរុបទាំងអស់ចំនួន ៣៤៨ នាក់ ក្នុងនោះរួមមាន៖ ធ្វើសំបុត្រកំណើត មាន ៨១នាក់ ស្រី ៤៣ នាក់ ការលិខិត​បញ្ជាក់កំណើត ១០៦ នាក់ ស្រី ៥៧ នាក់ ធ្វើសំបុត្រអាពាហ៍ពិពាហ៍ ៩៧ នាក់និងសំបុត្រមរណភាព ៦៤ នាក់ ស្រី ៣៧ នាក់ ។

លោក សន ពឿន ចៅសង្កាត់អូរម៉ាល់ ក្រុង​បាត់ដំបង​លើកឡើងថា ការធ្វើបានលឿនជូនពលរដ្ឋ​ ក៏ដោយសារតែ​ពលរដ្ឋ​បានយល់ និងបានយកមកជាមួយនូវរាល់ឯកសារពាក់ព័ន្ធបានត្រឹមត្រូវ ទើបមន្ត្រីមូលដ្ឋានបានធ្វើយ៉ាងឆាប់បែបនេះ ហើយ​ចំពោះបញ្ហាប្រឈមកន្លងមក ដែលមានភាពយឺតយ៉ាវខ្លះក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនោះ គឺទាក់ទងនិងសៀវភៅបញ្ជីអត្រានុកូលដ្ឋាន ដោយសារខ្វះក្រដាស់ដែលរដ្ឋបាលខេត្ត បានផ្ដល់ឱ្យមកមិនបានទាន់ពេលនិងមានភាព​យឺត​យ៉ាវបន្តិច គឺ ក្នុងរយះពេល ២ ទៅ ៣ ថ្ងៃទើបធ្វើហើយ។

លោកថា ការយឺតយ៉ាវនេះ អាជ្ញាធរក៏បានប្រាប់ដល់ប្រជាពលរដ្ឋហើយដែរ ដើម្បីឱ្យពួកគាត់បានដឹងនិង មានការយោគយល់អាធ្យាស្រ័យ។ ក្នុងនោះលោកចៅសង្កាត់ក៏បានសំណូមពរដល់រដ្ឋបាលខេត្តឲ្យជួយពន្លឿនដល់ការផ្ដល់សៀវភៅនិងខ្វះសំបុត្របញ្ជាក់កំណើតនិងសំបុត្រកំណើតច្រើន ដើម្បីយកមកបំពេញតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម