ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់
នៅយប់ថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អនុគណៈកម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកា App NoDrug សហការជាមួយអភិបាលរដ្ឋាករស្វយ័តរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបិតផ្សាយនូវ Sticker QR Code App NoDrug ដើម្បីផ្សព្វផ្សាយជំរុញដល់ប្រជាពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុងជាង ៦០០ គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត និងទស្សនាខេត្តភាគឦសាន ទាញយក App NoDrug មកប្រើប្រាស់ និងខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន។

លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងទទួលបាននូវកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយៈការប្រើប្រាស់សេវារថយន្តក្រុងក្នុងឱកាសបុណ្យចូលឆ្នាំ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងជាការដាស់តឿនក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។ សម្រាប់ឆ្នាំ ២០២៤ នេះ ក្រោមការដឹកនាំរបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានដាក់ឲ្យប្រើប្រាស់នូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធ digital គឺបានបង្កើតដាក់ឲ្យប្រើប្រាស់នូវកម្មវិធី App NoDrug :https://nodrugsnacd.com/download សម្រាប់ផ្ដល់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាការរាយការណ៍រក្សាការសំងាត់រាល់ករណីគ្រឿងញៀន ដើម្បីពង្រឹងបាននូវប្រសិទ្ធភាពដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

ជាមួយនេះ ក្នុងនាម លោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្ដីទី លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដែលបានផ្ដល់នូវការអនុញ្ញាតសហការរដ្ឋាករស្វយ័តរថយន្តក្រុង និងគ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC ដែលបានឧបត្ថម្ភដល់ការបោះពុម្ពផ្សាយ QR Code App NoDrug និងខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន៕















-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ