ព័ត៌មានជាតិ
ពលរដ្ឋជិះរថយន្តក្រុងមិនគិតថ្លៃ ឱកាសបុណ្យជាតិធំៗ កើនឡើងពី ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ
ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ ១០ ទៅ ១៥ ភាគរយ។ នេះការលើកឡើងរបស់លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី ២៩ កញ្ញាឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/6325370166032057190-1024x768.jpg)
លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករ កម្មការិនីនិងនិយោជិត តែងមកទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឲ្យចំនួនអ្នកជិះកើនឡើងប្រមាណ ១០ ទៅ ១៥ ភាគរយជារៀងរាល់ឆ្នាំ។
ការកើនឡើងឡើងនូវចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារមានការផ្សព្វផ្សាយ ជាមួយនិងការនិយាយតៗគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋថា អ្នកបើកបររថយន្តក្រុងមានសុជីវធម៏ល្អ រថយន្តមានផាសុខភាពនិងការដឹកជញ្ជូនបានទាន់ពេលវេលា ដែលធ្វើអោយពួកគាត់ជឿទុកចិត្ត ទើបនិយាយតៗគ្នារហូតមានអ្នកជិះកើនឡើងជានិច្ច។
លោកឃួង ស្រេង បានបន្តទៀតថា ចំនួនរថយន្តក្រុងពីមួយឆ្នាំទៅមួយឆ្នាំ តែងកើនឡើងជាបន្តបន្ទាប់ធ្វើឡើងទៅតាមចំនួនប្រជាពលរដ្ឋដែលមកទទួលសេវានេះ ដែលបានកាត់បន្ថយពីការចំណាយប្រជាពលរដ្ឋជាច្រើន។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/6325370166032057185-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/6325370166032057182-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/6325370166032057179-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/6325370166032057173-1024x682.jpg)
រដ្ឋបាលរាជធានីភ្នំពេញនឹងប្រើប្រាស់រយៈពេល ០៦ ថ្ងៃ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី ២៩ ខែកញ្ញានេះ ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣ គ្រឿង។ ក្នុងនោះទី១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ ទី២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧ គ្រឿង។
៣-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦ គ្រឿង។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត