Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ស្រុកកំណើត​ជួបជុំ​ឪពុកម្ដាយ បងប្អូន សាច់ញាតិ បណ្តើរៗ ហើយ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ បន្ទាប់ពី​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំងពី​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមហ៊ុន រោងចក្រ សហគ្រាស​មួយ​ចំនួន បាន​ឈប់​សម្រាក​បណ្ដើរៗ ហើយ លុះ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ២៩ កញ្ញា នេះ ប្រជាពលរដ្ឋ​ដែល​ឈប់​សម្រាក​មុនគេ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត បណ្ដាល​ឲ្យ​តាម​ដង​ផ្លូវ​មួយ​ចំនួន​មាន​ការ​កកស្ទះ ដោយ​មាន​យានយន្ត​របស់​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ត​បណ្ដើរៗ យ៉ាង​ច្រើន​កុះករ ដើម្បី​ត្រៀម​ជួបជុំ​បងប្អូន រៀបចំ​ម្ហូបអាហារ ជូន​ភេសជ្ជៈ ថវិកា​ទុក​ជូន​ឪពុកម្ដាយ និង អ្នកមានគុណ នា​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​ខាងមុខនេះ។

គួរ​បញ្ជាក់​ថា បុណ្យ​ភ្ជុំបិណ្ឌ «ពិធី​បុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​របស់​ពុទ្ធសាសនិក​ខ្មែរ​គ្រប់ៗ​ រូប​ដែល​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​»។ ពិធីបុណ្យ​នេះ ប្រារព្ធ​ឡើង​ដើម្បី​កាន់បិណ្ឌ ជា​ពិធី​ដែល​គេ​ចាប់​ធ្វើឡើង​តាំងពី​ថ្ងៃ​ ១​ រោច ដល់​ថ្ងៃ​ ១៥ ​រោច ខែ​ភទ្របទ ពិធី​នេះ​ធ្វើឡើង​ចំនួន ​១៥​ ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​ធ្វើ​មរណកាល​ទៅ​។

ក្រៅពីនេះ ក្នុង​ចន្លោះ​រយៈពេល​ ១៥​ ថ្ងៃ នៃ​ការ​ដាក់​បិណ្ឌ និង កាន់បិណ្ឌ រាល់​ព្រឹក​ព្រលឹម ពុទ្ធបរិស័ទ តែងតែ​បាន​នាំ​យក​នូវ​ចង្ហាន់​ដែល​មាន​ទាំង​ម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និង បច្ច័យ​ យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ញាតិកា​ទាំង ​៧​ សន្តាន ដោយ​ប្រជាជន​ខ្មែរ​តែង​ជឿ​ថា ​មគ្គផល​ដែល​បាន​ធ្វើ នឹង​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ដើម្បី​បាន​កើត​នៅ​ក្នុង​ទីឋាន​ណាមួយ​ដែល​ល្អ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម