Connect with us

ព័ត៌មានជាតិ

ស ស​ យ ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយនៅមុខព្រះបរមរាជវាំង នៅចុងខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) គ្រោងរៀបចំកម្មវីធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដែលជាកម្មវីធីមិនធ្លាប់មានពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កម្មវិធីដែលគ្រោងរៀបចំនោះ គឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំកន្លងមកអ៊ីចឹងដែរ។

ឯកឧត្ដមបន្ថែមថា កម្មវីធីនេះ ជាកម្មវីធីមួយដែល​មិនធ្លាប់បានរៀបចំពីមុនមក​​សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ចូលរួម​ និងមានលក្ខណៈខុស​ប្លែក​ពីកម្មវិធីមុនៗ ដោយលេចរូបរាងឡើង អមជាមួយវប្បធម៌ប្រពៃណី ខុសប្លែក និងពិសេស ពីកម្មវិធីដែល ស.ស.យ.ក ធ្លាប់រៀបចំកន្លងមក។

«តើអ្វីទៅដែលជាផ្នែកនៃសង្គមជាតិរបស់យើង នៃប្រជាជាតិរបស់យើង នៃដូនតារបស់យើង និងភាពអស្ចារ្យនៃទំនៀមទម្លាប់ ប្រពៃណីរបស់យើង។ តើអ្វីទៅដែលនាំឱ្យមានស្នាមញញឹម មានមោទកភាព ក្នុងនាមជាខ្មែរនេះ។ នេះជាអ្វីដែលយើងកំពុងតែខិតខំប្រឹងប្រែង និងរៀបចំនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់យុវជន យុវនារីសាកល្បងបិទភ្នែកបន្តិចហើយ​សាក​ស្រមៃ​សួរ​ខ្លួនឯង​មួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហេីយ​ក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់យុវជនបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅពន្ធនាគារ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរភ្នំពេញចុះពិនិត្យទីតាំងបាក់ច្រាំងនៅជ្រោយចង្វារ ដើម្បីចាត់វិធានការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តតាកែ​វ ឡើងភ្នំ​ ដក​ និងដុត​បំផ្លាញដំណាំកញ្ឆាបានជាង ៣ពាន់ដើម នៅស្រុគិរីវង់

Sokha Hotels

ព័ត៌មានពេញនិយម