Connect with us

ព័ត៌មានជាតិ

ក្នុងមហាសន្និបាត UN កម្ពុជា បញ្ជាក់ថា ភាពស៊ាំឱសថ ជាការគំរាមកំហែងសុខភាពជាសកល

បានផុស

នៅ

​នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ​ (UN) លើកទី៧៩ កម្ពុជាបានទទួលស្គាល់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងផ្នែកសុខភាពជាសកល។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នេះថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយទទួលបានការចាត់តាំងពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ​ក្រោមប្រធាន​បទ​ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ​ (AMR) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

អង្គ​មហាសន្និបាតមានការ​ចូលរួម​ពី​ប្រទេសជាសមាជិក​ ចំនួន​ ១៣១ ប្រទេស និងមានដៃគូអភិវឌ្ឍន៍ចំនួនសរុបប្រមាណ ១ ៣០០ នាក់។ រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើ​បទអន្តរគមន៍ ចំនួន​ ៣ ​នាទី​ រួម​ទាំង​កម្ពុជា​ ដៃលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួហសុខាភិបាល។

ការបេ្តជ្ញាចិត្ត របស់​កម្ពុជាបានទទួលស្គាល់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងផ្នែកសុខភាពជាសកលដែលប៉ះពាល់ដល់សមត្ថភាពក្នុងការព្យាបាលការឆ្លងមេរោគ និងការអនុវត្តនីតិវិធីវេជ្ជសាស្រ្តសំខាន់ៗ។ AMR មិនគ្រាន់តែជាវិបត្តិសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខុមាលភាពទូទៅដែលទាមទារឱ្យមានការឆ្លើយតបរួម និងជាបន្ទាន់។

ដើម្បីគាំទ្រការប្តេជ្ញាចិត្តនេះ កម្ពុជាបានឈានមុខ​ ក្នុង​ការបង្កើតគណៈកម្មាធិការសម្របសម្រួលពហុវិស័យសម្រាប់សុខភាពតែមួយ ដែល​ AMR ជាការងារ​អាទិភាព​សំខាន់​ និងបានធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពពហុវិស័យសម្រាប់ AMR (២០២៤ –២០២៨)។

គួរបញ្ជាក់ថា នាថ្ងៃទី​៣ នៃអង្គ​មហាសន្និបាតអង្គការសហប្រជាជាតិ​ បានបន្ត​ចូល​ដល់​ប្រធាន​បទ​ ស្តីពី ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ​ ( AMR) ដោយ​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​ គាំទ្រ​ការ​វិនិយោគ​ខ្ពស់​ និង​ធានា​បាន​នូវ​សុវត្ថិភាព​សម្រាប់អនាគត​ រួម​គ្នា​ដោយ​បង្កេីន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ថ្នាក់​សកល​ ថ្នាក់​តំបន់​ ថ្នាក់​ជាតិ​ ដោយ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ AMR “Investing in the present and securing our future together: Accelerating multi-sectoral global, regional and national action plan to address Antimicrobial Resistance(AMR)” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១២ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម