ព័ត៌មានជាតិ
ផ្សោតបម្លាស់ទីពីអន្លង់ទឹកជ្រៅ ទៅតាមទីវាល មន្ត្រីអំពាវនាវឱ្យប្រជានេសាទ សង្គ្រោះផ្សោតឱ្យទាន់ពេលវេលា
លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានអំពាវនាវដល់ប្រជានេសាទទាំអស់តាមដាន ការពារ និងសង្គ្រោះសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា ឱ្យបានទាន់ពេលវេលា នៅអំឡុងរដូវវស្សា។

មន្រ្តីជំនាញអភិរក្សជលផលរូបនេះ មានប្រសាសន៍បន្ថែមថា នៅអំឡុងរដូវទឹកទន្លេជន់ឡើង គឺជាពេលដែលសត្វផ្សោតចេញពីទីជម្រកសុវត្ថិភាពរបស់វា ដែលជាអន្លង់ទឹកជ្រៅៗ ទៅតាមខ្សែទឹកដើម្បីរកចំណីនៅតាមទីវាល ដែលនាំឱ្យសត្វផ្សោតអាចប្រឈមហានិភ័យដោយការជាប់មង ឬឧបករណ៍នេសាទរជាយថាហេតុ នៅតាមដងព្រែក និងដៃទន្លេ ដែលទាមទារឱ្យគ្រប់គ្នា ជាពិសេសបងប្អូនប្រជានេសាទ យកចិត្តទុកដាក់តាមដាន និងប្រុងប្រយ័ត្ន។
លោក ផៃ សុមានី ថ្លែងថា៖ «យើងធ្វើការជាមួយខណ្ឌរដ្ឋបាលជលផលតាមដងទន្លេមេគង្គទាំងអស់ ដោយសូមឱ្យគាត់សហការជាមួយប្រជានេសាទតាមមូលដ្ឋាន អប់រំផ្សព្វផ្សាយឱ្យដឹងថា សត្វផ្សោតបានបម្លាស់ទីទៅចចរន្តទឹកខាងក្រោម ហើយណែនាំឱ្យគាត់ដឹងពីវិធីសាស្ត្រក្នុងការជួយសង្គ្រោះសត្វផ្សោត ប្រសិនបើផ្សោតជាប់មង»។

លោក ផៃ សុមានីបន្ថែមថា៖ «ផ្សោតរស់ក្នុងទឹកមិនបានយូរទេ ប្រមាណ ១២-១៥ នាទី នៅពេលឃើញផ្សោតជាប់មង វិធីដ៏ល្អ គឺត្រូវកាត់មង ហើយដោះសត្វផ្សោតចេញពីមងរបស់គាត់»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?