Connect with us

ព័ត៌មានជាតិ

មន្ត្រីអ្នកនាំពាក្យច្រានចោលព័ត៌មានមិនពិត ដែលថា តម្លៃស្រូវធ្លាក់ចុះធ្វើឱ្យកសិករខាត

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានអះអាងបញ្ជាក់ជាថ្មីនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា តម្លៃស្រូវនៅឆ្នាំនេះ ស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់​ប្រាក់​ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើង​មួយចំនួន​ឡើយ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន លើកឡើងថា តម្លៃស្រូវមានការធ្លាក់ចុះ ធ្វើឱ្យកសិករព្រួយបារម្ភ។

លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែល​ត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។

លោក ម៉ាប់ កសិករនៅស្រុក ស្រុកសង្កែ ខេត្តបាត់ដំបងបានឲ្យដឹងថា តម្លៃស្រូវ​ឆ្នាំនេះ ប្រហាក់ប្រហែលគ្នានិងឆ្នាំមុន ក្នុងរង្វង់ ១០០០ រៀល ក្នុងមួយគីឡូក្រាម។

បើតាមការអះអាងពីម្ចាស់ រោងម៉ាស៊ីនកែច្នៃស្រូវអង្ករក្រុមហ៊ុនបៃតងភីអិលស៊ី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ បានឲ្យដឹងដែរថា តម្លៃស្រូវទិញ​នៅស្រែ ស្រូវប្រភេទOM 5451លេខ១​ តម្លៃ ១០០០៛/គីឡូក្រាម លេខ២​ ចន្លោះពី ៩៥០-៩៧០៛/ គីឡូក្រាម, ស្រូវស្រង៉ែ លេខ​១ តម្លៃ​១០៦០៛/គីឡូក្រាម លេខ​២ តម្លៃ១០១០៛/គីឡូក្រាម, ស្រូវសែន​ក្រអូប​ លេខ​១​ តម្លៃ១៣៧០៛/គីឡូក្រាម, លេខ​២​ តម្លៃ១៣៤០៛/គីឡូក្រាម។

តម្លៃស្រូវទិញ​នៅរោងម៉ាស៊ីនផ្ទាល់ ស្រូវ OM 5451 លេខ​១​ តម្លៃ១០៤៧៛/ គីឡូក្រាម ,លេខ​២​តម្លៃ១០៤៥៛/គីឡូក្រាម, ស្រូវស្រង៉ែ លេខ​១​ តម្លៃ១១០៩៛/គីឡូក្រាម លេខ​២​ តម្លៃ​១០៩៦៛/គីឡូក្រាម, សែន​ក្រអូប​ លេខ​១​ តម្លៃ១៤៤០៛/គីឡូក្រាម លេខ​២​ តម្លៃចន្លោះពី ១៤០០-១៤២០៛/គីឡូក្រាម។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករ និងស្រូវ ប្រមាណ ១,២២ ពាន់លានដុល្លារអាមេរិក លក់ទៅទីផ្សារសហភាពអឺរ៉ុប និងស្រូវលក់ទៅប្រទេសវៀតណាម៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៧ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម