ព័ត៌មានជាតិ
អ្នកជំនាញ ជំរុញថ្នាក់ដឹកនាំខេត្តទេសចរណ៍ ដោះស្រាយបញ្ហាតម្លៃម្ហូបអាហារឡើងថ្លៃ
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ជំរុញឱ្យអាជ្ញាធរខេត្តនៅតំបន់ទេសចរណ៍ចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាតម្លៃអាហារថ្លៃហួសហេតុនៅតាមកន្លែងកម្សាន្ត ជាពិសេសតំបន់ឆ្នេរ ដែលជាបញ្ហាបន្តកើតមានក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ការស្នើនេះ ខណៈក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានពលរដ្ឋខ្មែរបានធ្វើដំណើរនៅលេងកម្សាន្តខេត្តកែប និងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់ទៅលើម្ហូបអាហារថ្លៃហួសហេតុ មិនសមជាមួយបរិមាណ។ ករណីនេះមិនមែនជារឿងថ្មីនោះទេ គឺតែងតែកើតឡើងជាងរឿយៗរៀងរាល់រដូវបុណ្យទានម្តងៗនៅតំបន់ទេសចរណ៍មួយចំនួន។

ជុំវិញបញ្ហាចាក់ស្រេះនេះ បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បញ្ហាតម្លៃម្ហូបអាហារថ្លៃហួសហេតុនៅតំបន់មាត់សមុទ្រខេត្តកែប គឺជា “ជម្ងឺមហារីក” ដែលត្រូវការដោះស្រាយជាបន្ទាន់ ដើម្បីស្តារមុខមាត់ខេត្ត និងឧស្សាហកម្មទេសចរណ៍ឡើងវិញ។ លោកក៏កត់សម្គាល់ដែរថា បញ្ហានេះមិនកើតឡើងតែចំពោះខេត្តកែបមួយទេ ប៉ុន្តែអាចរកឃើញនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានផ្សេងទៀតនៅស្ទើរទូទាំងប្រទេស។ លោកថ្លែងថា៖«ខេត្តជាអត្តសញ្ញាណធំរបស់ខេត្តកែបគឺផ្សារក្តាម ដែលទាញឱ្យមនុស្សទៅលេង អ៊ីចឹង! កន្លែងដែលមានបញ្ហា ជាកន្លែងជម្ងឺមហារីក នៅបន្តបែបនេះ ហើយនៅតែជជែកគ្នាអត់ព្រមទៅអនុវត្តវិធានការរដ្ឋបាល ខ្ញុំគិតថារឿងនេះនៅបន្តមួយឆ្នាំហើយមួយឆ្នាំទៀត»។
បើតាមលោក ធួន ស៊ីណាន បញ្ហាទំនិញឡើងថ្លៃនេះមិនក្រោម ១៧ ឆ្នាំដែលមិនទាន់បានដោះស្រាយ ហើយសម្បីតែលោកផ្ទាល់ក៏ជួបបញ្ហានេះមិនក្រោម ៥ ដងនោះទេ។

ជាមួយគ្នានេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របថា ការឡើងថ្លៃទំនិញគឺជាបញ្ហាកើតឡើងដដែលៗនៅក្នុងតំបន់ទេសចរណ៍ ទោះបីជាមានការអំពាវនាវរបស់រដ្ឋាភិបាលឱ្យបញ្ឈប់ការដំឡើងថ្លៃក៏ដោយ។ លោកបានថ្លែងថា៖«ចំពោះបញ្ហាថ្លៃទំនិញនៅតំបន់ទេសចរណ៍នានា យើងឃើញថា ដោយសារជាទូទៅតំបន់ទេសចរណ៍នោះ ជាតំបន់ផ្តាច់មុខ អ៊ីចឹង!កាលណាមានលក់ផ្តាច់មុខ ហើយត្រូវបង់សេវាជូនរដ្ឋបាលនោះ ការលក់ត្រូវបានកំណត់ក្នុងថ្លៃមួយដែលគ្មានការប្រកួតប្រជែងខ»។
លោកបន្តថា៖«ក្រៅពីខេត្តកែបក៏កើតមានដែរធ្លាប់ល្បីល្បាញជាងគេនៅរមណីយដ្ឋានកៀនស្វាយ ហើយខេត្តព្រះសីហនុក៏ដូចគ្នា ទាំងថ្លៃថ្នាក់នៅ កន្លែងអង្គុយមាត់សមុទ្រ ខ្ចុះជាដើមសុទ្ធតែត្រូវបានឡើងថ្លៃទាំងអស់ ដូច្នេះរឿងនេះកើតឡើងដដែលៗធ្វើឱ្យប្រជាពលរដ្ឋរុញទ្រាន់ ចុងក្រោយម្នាក់ៗរារែកក្នុងទៅលេងកម្សាន្តនៅតំបន់ទាំងនោះ»។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញទាំងពីរ ស្នើថ្នាក់ដឹកនាំខេត្តចាត់វិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសណ្តាប់ធ្នាប់ និងទប់ស្កាត់ការឡើងថ្លៃ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់