ព័ត៌មានជាតិ
នី រតនា បញ្ជាក់ការពិតក្រោយមានការសង្ស័យពាក់ព័ន្ធជាមួយ កែវ ច័ន្ទនិមល ដែលឆ្លងកូវីដ-១៩
បន្ទាប់ពីមានការសង្ស័យនិងមានការចុះផ្សាយថាតារាចម្រៀងប្រុសលោក នី រតនា មានជាប់ពាក់ព័ន្ធហើយធ្លាប់ជួបជាមួយពិធីការិនីស្រី កែវ ច័ន្ទនិមល មុនពេលនាងឆ្លងជំងឺកូវីដ-១៩ នោះពេលនេះលោកបានចេញមុខបញ្ជាក់ការពិត។
ដើម្បីស្រាយមន្ទិលនិងបញ្ជាក់ការពិតលោក នី រត នា បានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិចថា ចំពោះព័ត៌មានដែលបានសង្ស័យឬចុះផ្សាយករណីខ្ញុំនិងក្រុមគ្រួសារពាក់ព័ន្ធជាមួយពិធីការិនី កែវ ច័ន្ទនិមល នោះពុំមែនជាការពិតទេ។ លោកថារូបភាពដែលបានបង្ហោះនោះ គឺតាំងពីអំឡុងឆ្នាំ២០២០មកម្លេះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នី រតនា ក៏បានលើកឡើងដែរថា ជំរាបសួរពុកម៉ែបង ប្អូនទាំងអស់គ្នាខ្ញុំបាទ នី រតនា និង ក្រុមគ្រួសារសូមអរគុណសម្រាប់ការព្រួយបារម្ភ និងយកចិត្តទុកដាក់របស់បងប្អូន ។ ដោយមានសារព័ត៌មានមួយចំនួនបានចុះថាខ្ញុំបាទនិងក្រុមគ្រួសារបានជួបជាមួយបងនិមលនាពេលថ្មីៗនេះ ដូច្នេះខ្ញុំចង់ជម្រាបជូនបងប្អូនថាមិនមែនជាការពិតទេ ។
រូបភាពនេះ គឺក្រុមគ្រួសារខ្ញុំបានជួបបង និមល តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០គឺតាំងពីកូនមែលអាយុទើបបាន៤ខែហើយមួយរយៈចុងក្រោយនេះ ក៏ពួកខ្ញុំមិនបានជួបគ្នាដែរដោយសារជាប់ភារកិច្ចរៀងខ្លួន។ យ៉ាងណាខ្ញុំបាទនិងក្រុមគ្រួសារ សូមជូនពរដល់បងស្រី និមល និងក្រុមគ្រួសារឆាប់ជាសះស្បើយពីជំងឺ ហើយសូមបងប្អូនឈប់បន្តទំលាក់បន្ទុកឲ្យទៅខាងណាព្រោះកូវីដវានៅជុំវិញខ្លួនយើង ដោយយើងមិនអាចដឹងមុនទេ ។
បន្ថែមពីនេះលោក នី រតនា ក៏បានធ្វើការអំពាវនាវដែរថាជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាបង្កើនការ ការពារបន្ថែមទៀតដើម្បីជៀសឲ្យផុតពីជំងឺដ៏កាចសាហាវមួយនះ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច