ព័ត៌មានជាតិ
បញ្ញវន្ត និង សហជីព គាំទ្រភាពសាមញ្ញរបស់សម្តេចធិបតី ចុះទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ
ភ្នំពេញ ៖ បញ្ញវន្ត សហជីព និងពលរដ្ឋ មានការភ្ញាក់ផ្អើលនិងបានគាំទ្រយ៉ាងខ្លាំងចំពោះភាពសាមញ្ញរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។
លោក ថុង ម៉េងដាវិត ជាបញ្ញវន្តមួយរូបបានថ្លែងថា ការរៀបចំរថយន្តក្រុងសម្រាប់ដឹកប្រជាជន និងបងប្អូនកម្មករទៅតាមបណ្តាស្រុកនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញពីការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងការសម្រួលថវិកាដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តផ្សេងៗ។ នេះជាយន្តការដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុករបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំពោះប្រជាជនកម្ពុជា និងជាអ្វីដែលប្រជាជនកម្ពុជាត្រូវការពីថ្នាក់ដឹកនាំ។

លោកបញ្ជាក់ថា «សម្តេចធិបតីមិនត្រឹមតែសន្យាប៉ុណ្ណោះទេ តែបានបង្ហាញការយកចិត្តទុក ដោយធ្វើសកម្មភាពផ្ទាល់ចុះមកពិនិត្យមើលការរៀបចំឡានក្រុង ជូនប្រជាពលរដ្ឋផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកលើសុវត្ថិភាពចរចរណ៍ផងដែរ»។
លោកបន្ថែមថា ភាពសាមញ្ញ ការយល់ច្បាស់ពីតម្រូវការប្រជាពលរដ្ឋ កាយវិការពោរពេញដោយភាពរួសរាញរាក់ទាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងបងប្អូនកម្មករមានភាពកក់ក្តៅ សុវត្ថិភាព និងជឿជាក់ជាខ្លាំងលើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាននិយាយថា ភាពសាមញ្ញរបស់សម្តេចធិបតីបានបង្ហាញពីភាពយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ សុខទុក្ខកម្មករនិយោជិត គ្រប់ពេលវេលា ជាក់ស្តែងការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះ គឺជាការសម្រួលឱ្យពួកគាត់មានសុវត្ថិភាព និងកាត់បន្ថយចំណាយធ្វើដំណើរ។
លោកថ្លែងថា «ក្នុងនាមសហជីពយើងខ្ញុំសាទរ និងគាំទ្រពេញទំហឹងចំពោះការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ពីភ្នំពេញទៅបណ្តាខេត្តនានាទាំងទៅទាំងមក»។
លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយសម្រួលបាននូវការកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្តល់សេវារថយន្តក្រុងធ្វើដំណើរឥតគិតថ្លៃនេះ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ