ព័ត៌មានជាតិ
ដងផ្លូវក្នុងរាជធានីភ្នំពេញហាក់ស្ងប់ស្ងាត់ ក្រោយប្រជាពលរដ្ឋចេញទៅស្រុកកំណើត
លំហូរចរាចរណ៍តាមដងផ្លូមួយចំនួន ក្នុងភូមិសាស្រ្តរាជធានី ចាប់ផ្តើមស្ងប់ស្ងាត់ ក្រោយប្រជាពលរដ្ឋ បានអញ្ជើញទៅកាន់បិណ្ឌ នៅតាមទីវត្តអារាម នៅតាមបណ្តាខេត្តនានាៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃកាន់បិណ្ឌ១៤ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តក្រពើហា ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំ។


ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិ នូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ។ ប្រជាពុទ្ធបរិស័ទ បានលើកឡើងថា ចំពោះការមកកាន់បិណ្ឌនៅវត្តក្រពើហានេះផងដែរ ដោយសារតែពួកគាត់មានទំនុកចិត្តទៅលើកងកម្លាំង ទោះបីជានៅភ្នំពេញ ស្ងប់ស្ងាត់ពិតមែន តែមានសុខសុវត្ថិភាព។


ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាម៕


អត្ថបទ៖ ម៉េង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ