ព័ត៌មានជាតិ
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រំពឹងកំណើនភ្ញៀវក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខណៈតំបន់ទេសចរណ៍ ១១៥កន្លែងត្រៀមជាស្រេច
មន្ទីរទេសចរណ៍ខេត្តបានរំពឹងថា ក្នុងរដូវកាលភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃឆ្នាំនេះ តំបន់គោលដៅទេសចរណ៍ ក្នុងខេត្តបាត់ដំបងទាំង១១៥ទីតាំង ដែលបានត្រៀមលក្ខណៈរួចជាស្រេចនោះ នឹងទាញកំណើនភ្ញៀវទេសចរបានប្រសើរជាងឆ្នាំកន្លងទៅ ខណៈនៅតាមគោលដៅនីមួយៗមានសក្ដានុពលទាក់ទាញខ្លាំង។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា ក្រៅពីសក្ដានុពលដ៏សម្បូរបែបទៅលើវិស័យកសិកម្ម ខេត្តបាត់ដំបង ក៏ជាគោលដៅទេសចរណ៍សម្បូរបែបចម្រុះផងដែរ ក្នុងនោះមានដូចជា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៌ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍កសិឧស្សាហកម្មជាដើម។ ខណៈខេត្តបាត់ដំបង បច្ចុប្បន្នលោកថា មានតំបន់ទេសចរណ៍សរុបទាំងអស់មានចំនួន១១៥ទីតាំង ក្នុងនោះចែកចេញជា រមណីដ្ឋាន តំបន់គោលដៅទេសចរណ៍ មានសារមន្ទីរ សហគមន៍អេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរបែបសាសនា។

លោកបន្តថា នៅថ្ងៃទី១ នៃថ្ងៃភ្ជុំបិណ្ឌធំឈានចូលមកដល់ ត្រូវនិងថ្ងៃទី០១ខែតុលានេះ នៅតាមគោលដៅទេសចរណ៍ជាច្រើន កំពុងតែស្វាគមន៍ភ្ញៀវទេសចរក្នុងនិងក្រៅស្រុកយ៉ាងច្រើនកុះករ ក្រោយពីលោកដឹកនាំក្រុមការងារ ចុះពង្រឹងនៅតាមគោលដៅទេសចរណ៍សំខាន់ៗជាច្រើន ហើយលោកបានណែនាំដល់អ្នកគ្រប់គ្រងតាមគោលដៅទាំងអស់ត្រូវពង្រឹងការបម្រើសេវា កម្មសាធារណៈដល់ភ្ញៀវទេសចរ ឲ្យបានល្អប្រសើទាំងការស្វាគមន៍ភ្ញៀវ ទាំងការលក់ដូរ ត្រូវមានសេចក្តីថ្លៃថ្នូរ ការដំឡើងតម្លៃ លើម្អូបអាហារផ្សេងៗត្រូវតែចៀសវាង ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត ឬអារម្មណ៍របស់ភ្ញៀវ បើទោះបីភ្ញៀវក្នុងឬក្រៅស្រុកក៏ដោយក៏មិនត្រូវមានការកើតឡើងនោះដែរ ដើម្បីឲ្យភ្ញៀវទេសចរមកលេងហើយនៅតែចង់មកលេងទៀត។

លោកអនុប្រធានមន្ទីររូបនេះបន្តថា ភ្ងៀវទេសចរ ដែលបានមកលេងកម្សាន្ត នៅរមណីដ្ឋាន និងតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងនារដូវភ្ជុំបិណ្ឌនេះ ក៏បានត្រៀមផ្ដល់ជូនម្ហូបឆ្ងាញ់ៗបរិយាកាសល្អបែបធម្មជាតិជាប់ចិត្ត មកលេងម្ដងហើយចង់មកលេងម្ដងទៀត រាល់រដូវកាលពិធីបុណ្យជាតិ ហើយក៏ទទួលបានបទពិសោធន៍ និងការយល់ដឹងកាន់តែច្រើន ខណៈលោកសង្កេតឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលចិត្តបែបវប្បធម៌ប្រពៃណី ពេលបានមកលេងខេត្តបាត់ដំបង ហើយបានជាប់ចិត្ត ដោយសារប្រជាជនមានភាពរូសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម ហើយការប្រកបមុខរបប អាជីវកម្មបែបបុរាណ្យ តាមលក្ខណៈប្រពៃណីបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ក្នុងតម្លៃសមរម្យបំផុតសម្រាប់បម្រើជូនដល់ភ្ញៀវទេសចរ។

ក្នុងរដូវកាលនៃបុណ្យភ្ជំបិណ្ឌឆ្នាំនេះ លោកមានក្ដីរំពឹងថា ភ្ញៀវទេសចរជាតិ អន្ដរជាតិ និងមានការកើនឡើង ឬប្រហាក់ប្រហែលនិងឆ្នាំកន្លងទៅ ខណៈភ្លៀវទេសចរកាលពីឆ្នាំ២០២៣ មានចំនួន២១ម៉ឺន២ពាន់នាក់ជាង ភ្ងៀវទេសចរជាតិមាន២១ម៉ឺននាក់។ ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទៅលេងកម្សាន្តនៅតំបន់ទេចរណ៍នានា មេត្តាចូលរួមថែរក្សាទៅលើបរិស្ថានទាំងអស់គ្នា ក្នុងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ ដើម្បីសុខភាពយើងទាំងអស់គ្នា៕


អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ