Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​​​ធ្លាក់​ចូល​ក្នុងជម្លោះ​​​​កាន់តែធ្ងន់ធ្ងរ​​​​ជាមួយ​អ៊ីស្រាអែល​

បានផុស

នៅ

កង​ទ័ព​​​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមវាយ​ប្រហារដ៏​ធ្ងន់ធ្ងរ​​បំផុត​​​ប្រឆាំងនឹង​អ៊ីស្រាអែល ប្រសិនបើ​ ​អ៊ីស្រាអែល​​តបត​​សងសឹកចំពោះការវាយប្រហារដោយ​កាំជ្រួចដោយសាធារណរដ្ឋអ៊ីស្លាមនៅថ្ងៃទី១ខែតុលា ខណៈ​ពេលដែល​អ៊ីស្រាអែល​​​បាន​វាយ​ប្រហារ​ដោយថ្មើជើង​ចូល​​​លីបង់ និង វាយប្រហារ​ក្រុមហ៊ូទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។

អ៊ីរ៉ង់​បង្ហាញ​មីស៊ីល​ ​និង​ក្បួនទ័ព​​នៅថ្ងៃដំបូង​ដែល​អ៊ីស្រាអែល​ផ្លោង​ដាក់​​​ក្រុមហេសបូឡាលីបង់​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars ថា ខ្លួន​នឹង​​​វាយ​ប្រហារ​​​​ឱ្យ​បាន​ខ្លាំងកា្ល​ ប្រសិនបើរបប អ៊ីស្រាអែល​ មានប្រតិកម្មចំពោះប្រតិបត្តិការរបស់អ៊ីរ៉ង់។

IRGC បាននិយាយថា ការវាយប្រហារនេះគឺ​​​​«អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ខណៈពេលដែល​អ៊ីស្រាអែល​​បង្កើត​សមរភូមិ​​​នៅ​​ក្នុងទឹក​ដី​លីបង់​ប្រឆាំង​​សកម្ម​ប្រយុទ្ធ​ហេសបូឡាអស់​រយៈពេល​​ជាង​​២​សប្តាហ៍ និង​ទើប​សម្រេច​លើក​ទឹក​​ថ្មជើង​ចូល​វាយលុក​កាល​ពី​ថ្ងៃទី​១​ខែ​តុលា អ៊ី​រ៉ង់​បា​ន​បាត់បង់​ការ​អត់ធ្មត់​​រហូត​បាញ់​មីស៊ីល​​ចូល​ទឹកដី​​​អ៊ីស្រាអែល​​។

​អ៊ីរ៉ង់​បាននិយាយថា ការ​បាញ់​ប្រហារ​​បានកើតឡើង បន្ទាប់ពីរយៈពេលនៃការអត់ធ្មត់ បន្ទាប់ពី​ការវាយប្រហារលើអធិបតេយ្យភាព​របស់អ៊ីរ៉ង់ ដែល​សំដៅ​​ទៅ​លើ​សម្លាប់មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh នៅទីក្រុងតេអេរ៉ង់កាលពីចុងខែកក្កដា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ បានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី១​ខែតុលា កងកម្លាំង​អ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលដែលសំដៅទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល Tel Aviv ។

អាមេរិក​បាន​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង​របស់​អ៊ីរ៉ង់​ដែល​នឹង​កើត​មាន​មក​លើ​អ៊ីស្រាអែល ហើយ​បាន​និយាយ​ថា ​វា​នឹង​មាន​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ក្រុង​តេអេរ៉ង់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​ថត​វីដេអូ​តាម​អ៊ីនធឺណិត​នៃ​អ្វី​ដែល​ពួកគេ​និយាយ​ថា ​ជា​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​មក​លើ​អ៊ីស្រាអែល៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៣ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម