ព័ត៌មានជាតិ
ប្រជាពលរដ្ឋឃុំព្រែកដាច់ សុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ជួយស្ថាបនាផ្លូវចាក់បេតុងមួយខ្សែ
ប្រជាពលរដ្ឋរស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល បានស្នើសុំទៅលោក គួច ចំរើន អភិបាលខេត្តកណ្តាលឲ្យជួយអន្តរាគមន៍ស្ថាបនាផ្លូវចាក់ក្រាលបេតុង ដែលអាជ្ញាធរលោកស្ថាបនាបានតែជាងពាក់កណ្តាលរួចផ្អាកសកម្មភាពអស់រយៈពេលជាង៤ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋលោកពិបាកធ្វើដំណើរពិសេសនារដូវវស្សា។

យោងតាមសំណើររបស់លោកតា គង់ ចាន់ អាយុ៧៥ឆ្នាំជាគណៈកម្មកាវត្តបុទុមគង្គាហៅ (ព្រែកដាច់) មានទីតាំងស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលបានឲ្យដឹងថា លោកតាក៏ដូចជាព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើមានការលំបាកក្នុងការធ្វើដំណើរឆ្ពោះមកធ្វើបុណ្យនៅវត្តបុទុមគង្គាហៅវត្ត(ព្រែកដាច់)ដោយសារផ្លូវឆ្ពោះមកវត្តធ្វើបានតែជាងពាក់កណ្តាលហើយនៅសល់ប្រមាណកន្លះគីឡូម៉ែត្រទៀតមិនបានស្ថាបនាបន្តដែលបង្កឲ្យផ្លូវក្លាយជាជង្ហុកធំៗ លំបាកធ្វើដំណើរណាស់។
លោកតា គង់ ចាន់ បានបញ្ជាក់ថា កាលពីអំឡុង៤ឆ្នាំកន្លងទៅអាជ្ញាធរបានដាក់គ្រឿងចក្រស្ថាបនាផ្លូវចាក់ក្រាលបេតុងចាប់ពីផ្លូវមុខសាលាស្រុកលើកដែកឆ្ពោះមកវត្តបុទុមគង្គា ហៅវត្តព្រែកដាច់ប៉ុន្តែការស្ថាបនាបានប្រមាណជាង១គីឡូម៉ែត្រក៏បានផ្អាកការស្ថាបនារួចទុកចោលមកដល់ថ្ងៃនេះ។ អ្វីដែលលំបាកនោះគឺខែវស្សាផ្លូវដែលមិនទាន់បានស្ថាបនាក្លាយជាភក់ជ្រាំលំបាកធ្វើដំណើរដឹកកសិផលចេញពីចំការមកលក់នៅទីផ្សារ។

លោកតា គង់ ចាន់បញ្ជាក់ថា៖ «ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋរស់នៅឃុំព្រែកដាច់ព្រមទាំងព្រះសង្ឃ និងគណកម្មការវត្តសូមគោរពស្នើសុំទៅលោក គួច ចំរើន អភិបាលខេត្តកណ្តាលមេត្តាជួយធ្វើការជួសផ្លូវចាក់បេតុងដែលនៅសល់ប្រមាណកន្លះគីឡូម៉ែត្រនេះផងព្រោះលំបាកធ្វើដំណើរណាស់»៕

អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ