ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង ៣ ម៉ឺននាក់ទស្សនារមណីយដ្ឋាននានា ក្នុងខេត្តត្បូងឃ្មុំនាឱកាសបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍ប្រម៉ាណជា ៣ ម៉ឺននាក់ (៣២ ៣៥៨) នៅតាមវត្តអារាម និងតំបន់រមណីយដ្ឋាននានា នៅក្នុងទូទាំងខេត្តត្បូងឃ្មុំ។

លោក អឿន រិទ្ធ ប្រធានន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៤ ថា ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរប្រមាណជា ៣២.៣៥៨ នាក់ ក្នុងនោះស្រី ១៦.៦៦៥ នាក់។
រមណីយដ្ឋាននៅក្នុងខេត្តត្បូងឃ្មុំមានចំនួន៨កន្លែង រួមមាន រមណីយដ្ឋានហ្លួងព្រះស្តេចកន រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋាន ព្រះធាតុបាស្រី រមណីយដ្ឋានបុរីរដ្ឋបាលសាលាខេត្ត រម្យណីយដ្ឋានភូមិនេសាទ (មាត់ឃ្មង់) រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ រមណីយដ្ឋាន តាសែដូងក្រអូប រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង។

លោក អឿន រិទ្ធ បន្ថែមថា ការផ្សព្វផ្សាយពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងបានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន៕




អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ