សន្តិសុខសង្គម
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
សពយុវជន៣នាក់ត្រូវបានរកឃើញបន្ទាប់ពីបាត់ខ្លួនដោយទឹកគួចយកទៅបាត់ជិត២៤ម៉ោង កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង១៥នាទី នៅចំណុចស្ពានកំពង់លៀស ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកព្រៃកប្បាស គិតមកត្រឹមថ្ងៃត្រង់ទី០៣ខែតុលានេះ សពយុវជនដែលទឹកគួចបណ្តាលឲ្យលង់ស្លាប់ត្រូវបានរកឃើញ។
សពជនរងគ្រោះទាំង៣នាក់នោះមានឈ្មោះ៖ ១ឈ្មោះ ជិន នូ អាយុ២២ឆ្នាំ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី២ ឈ្មោះ ម៉េង ហ៊ាង អាយុ២០ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ហេង មុន្នីហ៊ាង អាយុ២០ឆ្នាំ រស់នៅភូមិកោះតូច ឃុំពាមជីគង ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាចុះទៅលេងទឹក នៅចំណុចស្ពានកំពង់លៀសស្ថិតក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបានទឹកហូរគួចយកទៅបាត់ទាំង៣នាក់។

លុះព្រឹកឡើង ថ្ងៃទី០៣ខែឆ្នាំដដែល វេលាម៉ោង០៦ព្រឹក សមត្ថកិច្ចស្រុកព្រៃកប្បាស ដែលដឹកនាំកម្លាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលចុះស្វែងរកជនរងគ្រោះ ទាំង ៣នាក់ដែលបានបាត់ខ្លួន រហូតដល់ម៉ោង១០ និង៤៦នាទី ទើបរកឃើញសពជនរងគ្រោះទាំង៣នាក់ បន្ទាប់មកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា លោកមេភូមិ លោកមេឃុំ និងលោកគ្រូពេទ្យឃុំ បង្កើតជាគណៈកម្មការធ្វើការពិនិត្យនិងសន្និដ្ឋានថាជនរងគ្រោះពិតជា បានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី