Connect with us

ព័ត៌មានជាតិ

កម្ពុជាបំបែកកំណត់ត្រាពិភពលោកព្រឹត្តិការណ៍ Gumball 3000

បានផុស

នៅ

ជាង ២ សប្តាហ៍ ក្រោយការរាប់ចំនួនរថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្ត ពីសំណាក់គណៈកម្មការ Guinness World Record កាលពីវេលាថ្ងៃត្រង់ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ទីបំផុតលទ្ធផលបង្ហាញថា Gumball 3000 ដែលមានរថយន្តប្រណិតពីកម្ពុជាជាច្រើនគ្រឿង ចូលរួមដែរនោះ អាចបំបែកកំណត់ត្រា «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» បានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជំនះនេះ ធ្វើឡើងដោយធុរជន តារា និងបុគ្គលល្បីៗទាំងកម្ពុជា និងអន្តរជាតិ រួមគ្នាក្នុងការបំបែកកំណត់ត្រា «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» មុខប្រាសាទអង្គរវត្ត ដោយមានរថយន្តទំនើបៗទាំងក្នុងស្រុក និងក្រៅស្រុក ជាច្រើនគ្រឿងចូលរួម។

គួររម្លឹកដែរថា ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ Gumball 3000 Rally លើកទី២៥ ប៉ុណ្ណោះទេ តែធ្វើឡើងក្នុងគោលដៅធំ ៤ គឺដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍នៅកម្ពុជា; ជាយុទ្ធនាការ សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់ មន្ទីរពេទ្យកុមារអង្គរ; បើកឱកាសឱ្យវិនិយោគិនបរទេស និងវិនិយោគិន ក្នុងស្រុកបានជួបគ្នា។

ពិសេស គឺជំរុញកិត្តិនាមរបស់កម្ពុជា ឱ្យបន្តល្បីល្បាញ នៅលើឆាកអន្តរជាតិ តាមរយៈសកម្មភាព ចូលរួមបំបែកឯតទគ្គកម្មពិភពលោកនៅថ្ងៃនេះ។

តាមរយៈព្រឹត្តិការណ៍នេះ ក្រសួង ស្ថាប័ននានា បានសហការគ្នារៀបចំការស្វាគមន៍ក្រុមប្រតិភូ Gumball 3000 បានយ៉ាងល្អ ពិសេសដោយបង្ហាញទស្សនីយភាពវប្បធម៌ខ្មែរ ក្នុងន័យបំផុសការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ឱ្យកាន់តែល្បីសុះសាយទៅកាន់ឆាកអន្តរជាតិ តាមរយៈ អ្នកជំនួញ; influencer; តារាអន្តរជាតិ និង youtuber ល្បីៗទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម