Connect with us

ព័ត៌មានជាតិ

កម្រកើតឡើង! ក្នុងកឋិនកាល រដ្ឋាភិបាល នឹងដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ក្នុងកឋិនកាល ដែលនឹងឈានចូលមកដល់ប្រមាណជិតពីសប្ដាហ៍ខាងមុខនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីសម្រេចគណៈកម្មការនេះ មានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក៏ដូចជាធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម ព្រមទាំងលើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។

ជាមួយគ្នានេះ រដ្ឋាភិបាល បានប្រគល់សិទ្ធិឱ្យគណៈកម្មការនេះ អញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំ តាមការចាំបាច់ និងមានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ដំណើរការការងាររបស់ខ្លួន។

គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការនិងក្រុមការងារបន្ថែមជាជំនួយការ និងប្រើប្រាស់មន្ត្រី ក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ប្រព្រឹត្តទៅស្របតាម ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា។

សម្រាប់សមាសភាព នៃគណៈកម្មការ ដែលត្រូវទទួលភារកិច្ចរៀបចំអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម មានសម្ដេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានគណៈកម្មការ, លោក ឈិន កេតនា ជាអនុប្រធានអចិន្ត្រៃយ៍, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌,លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធា​ន។ ចំណែក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តតាកែវ មន្ត្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានអង្គរក្ស និងម​ានមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ១៥នាក់ ជាសមាជិក។

ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃប៉ុណ្ណោះ ក្នុងនោះ១៤ ថ្ងៃក្នុងខែអស្សុជ ដែលកំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច និង១៥ ថ្ងៃក្នុងខែកត្ដិក កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥កើត។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដមួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

តោ​ខ្លា​៥១​ក្បាល​ងាប់​ព្រោះ​ឆ្លង H5N1 នៅ​វៀតណាម

ព័ត៌មានជាតិ១៣ នាទី មុន

ព្យុះទី១៨ បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើកម្ពុជា ធ្វើឱ្យតំបន់ខ្លះអាចមានភ្លៀងធ្លាក់ពី១៥-៥៥%

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

IMF ព្យាករ​កំណើន​សេដ្ឋកិច្ច ៦,១ ភាគរយ សម្រាប់​វៀតណាម​

ព័ត៌មានជាតិ៣២ នាទី មុន

ពលរដ្ឋនៅខេត្តក្រចេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់មធ្យោបាយធ្វើដំណើរអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៣៩ នាទី មុន

គណៈប្រតិភូរដ្ឋបាល ចែករំលែកបទពិសោធលើប្រធានបទ”តើធ្វើដូចម្ដេច ដើម្បីពង្រឹង ការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”

Sokha Hotels

ព័ត៌មានពេញនិយម